Friday, April 26, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

រន្ធត់ណាស់ក្មេងប្រុសអាយុ២ឆ្នាំត្រូវរថយន្តដឹកដីកិនយ៉ាងអាណោចអធម៌

កណ្ដាល៖ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ត្រូវរថយន្តដឹងដីកិនបែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌
ហេតុការណ៏គួរឲ្យរន្ធត់នេះកើតឡើងកាលវេលាម៉ោង ០៦និង០០នាទីព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៨ នៅ ចំណុចផ្លូវលំ ភូូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តក ណ្តាល ។

សពកុមាររងគ្រោះមានឈ្មោះ តុង ចាន់មុន្នី សត្យា ភេទប្រុសអាយុ២ឆ្នាំ មានម្ដាយឈ្មោះ ចាន់ សុផាត ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ចាប់ហួយនៅផ្ទះ ។
ចំណែកអ្នកបើកបរ គេបានស្គាល់ថាឈ្មោះ គង់ ឡុង ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំ ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ រស់នៅឃុំជាមួយជនរង គ្រោះបានរត់គេចខ្លួនបាត់ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យ ដឹងថានៅមុនពេលកើតគេឃើញរថយន្តដឹកដី១គ្រឿង ម៉ាក ហុីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខភ្នំពេញ 2Z-6298 បើកបរដោយបុរសវ័យចំណាស់ម្នាក់ទិស ដៅពីជើងទៅត្បូងខណៈមកដល់មុខផ្ទះលក់ចាប់ហួយដែលជាចំណុចកើតហេតុក៏បានឈប់រថយន្តដើម្បីទិញស្រាបៀរ១កំប៉ុងដោយអ្នកបើកបរនៅអង្គុយក្នុងរថយន្តពេលនោះអ្នកលក់ចាប់ហួយត្រូវជាម្ដាយក្មេង រងគ្រោះបានដើរយកស្រាបៀរទៅឲ្យតៃកុងរថយន្ត ដោយពេលនោះក្មេងរងគ្រោះរត់តាមក្រោយទៅអង្គុយក្រោមកង់រថយន្តដោយម្ដាយនិងអ្នកបើកពុំបាន ដឹង លុះពេលរថយន្តចេញដំណើរក៏បានកិនកុមាររង គ្រោះបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។ បន្ទាប់ពីកើតហេតុភ្លាមៗអ្នកបើកបរ បានទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកចរាចរណ៏ស្រុកស្អាងបានចុះពិនិត្យវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅអធិការ ស្រុកស្អាងរងចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាម នីតិវិធីច្បាប់ ។ ដោយសពកុមាររងគ្រោះបានប្រគល់ឲ្យឪពុកម្ដាយទទួលយកទៅធ្វើបុណ្បតាមប្រពៃណី ៕

ចែករំលែកអត្ថបទ