Wednesday, October 1, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនក្រុមចែកចាយនិងប្រើប្រាសគ្រឿង ញៀន១៤នាក់នៅក្នុងខារ៉ាអូខេ ពីរ៉ាមីតចាស់

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចខេត្តសៀមរាបឃាត់ ជនសង្ស័យប្រុស-ស្រី១៤នាក់ករណីចាត់ចែង និងប្រើប្រាស់គ្រឿងញៀននៅក្នុងខារ៉ាអូខេយីហោ ( ពីរ៉ាមីតចាស់ ) ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១ និង ៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១៨ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង និងខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃទី១១ខែកញ្ញា ថាការចុះបង្ក្រាបនេះដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង

Read More
សន្តិសុខ​សង្គម

ឆេះក្លឹបកំសាន្ត2NDទាំងព្រឹកនៅខណ្ឌដូនពេញ

ភ្នំពេញ៖ អគ្គីភ័យឆាបឆេះក្លឹបកំសាន្តមួយកន្លែងយ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជា ពលរដ្ឋនិងសមត្ថកិច្ចទាំងព្រឹក ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលា ម៉ោង៦ព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨ នៅចំណុចក្លឹប កំសាន្តយីហោ2NDដែលមានទីតាំងនៅតាមបណ្តាយផ្លូវលេខ៥១កែងផ្លូវលេខ២៥៤ស្ថិតក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានបឋមនៅកន្លែងកើតហេតុបានឲ្យដឹងថាគ្រោះអគ្គីភ័យនេះបានចាប់ផ្ដើមឆាបឆេះចេញពីខាងក្នុងក្លិប ដែលកើតឡើងតាំងពីវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដោយអគ្គិភ័យបង្កជាភ្លើងផ្សែងហុយចេញពីខាងក្នុងក្លិប ចេញមកខាងក្រៅយ៉ាងខ្មួលខ្មាញ់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចមូល ដ្ឋាន ព្រមទាំងកម្លាំងបង្កានិងពន្លត់អគ្គីភ័យ

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

បុរសម្នាក់កាន់រូបថតកូនស្រីដែលបាត់រយៈពេល១៥ថ្ងៃមករកអ្នកកាសែតឲ្យចុះផ្សាយ

ភ្នំពេញ៖ក្រោយពីរបាត់កូនស្រីអស់រយៈពេល១៥ថ្ងៃបុរសជាឪពុកបានកាន់រូបថតកូនស្រីមកពឹងអ្នកព័ត៌មានឲ្យជួយផ្សាយដើម្បីឲ្យបងប្អូនបានស្គាលឬឃើញជួយផ្ដល់ដំណឹងដល់គាត់ផង ជាពិសេសកូនស្រីបើបានឮ ហើយសូមឲ្យកូនត្រឡប់មកផ្ទះវិញព្រោះឪពុកម្ដាយព្រួយបារម្មរណ៍ ។ បើការរៀបរាប់ពីឪពុកដែលមានឈ្មោះ ង៉ាន ប៊ុន នឿនអាយុ៣៧ឆ្នាំ មុខរបរ​​​​​​​​​​​​​​​​ចិញ្ចឹមទា ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ បានឲ្យដឹងថាគាត់បានបាត់កូនស្រីបង្កើតម្នាក់ឈ្មោះម៉េងហៃអាយ១៦ឆ្នាំ​មុខរបរសិស្សសាលាឯកជនរ៉ូដា កាលពីវេលាម៉ោង៤រសៀលទី២៦ ខែសីហាឆ្នាំ២០១៨ កូនស្រីបង្កើតរបស់គាត់បានចេញពីផ្ទះទៅចូលរួមកម្មពិធិខួបកំណើតមិត្តភក្រ័នៅម្តុំភូមិថ្មគោលសង្កាត់ ចោមចៅ២ខណ្ឌពោធិសែនជយ័ដោយមិនឃើញកូនស្រីត្រលប់មកផ្ទះវិញហើយកូនស្រីគាត់គ្មានទូរ សព្ទ័សម្រាប់ទំនាក់ទំនងទេរូបគាត់ដែលជាឪពុកក្មេងស្រីដែលបានបាត់ខ្លួនខាងលើបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលចោមចៅទី១រួចរាល់ផងដែរតែនៅមិនទាន់រកកូនស្រីរបស់ឃើញនៅឡើយរហូត មកដល់ព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៨ គិតទាំងថ្ងៃកូនស្រីគាត់បាត់ខ្លួនរយះពេល១៥ថ្ងៃហើយទើបគាត់

Read More
សន្តិសុខ​សង្គម

រថយន្តដឹកស្រូវក្រឡាប់សង្កត់តៃកុងស្លាប់គួរឲ្យសង្វេក

ភ្នំពេញ៖ បុរសម្នាក់ត្រូវរថយន្ដដឹកស្រូវធន់ធំ១គ្រឿងក្រឡាប់គៀបជាប់ស្លាប់គួរឲ្យរន្ធត់ ចំណែក២នាក់ ទៀតរបួសស្រាល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០១និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១០ខែកញ្ញឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ ជាតិលេខ៣ត្រង់ចំណុចស្ពាន៧មករា ស្ថិតក្នុងសង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្នោះ ម៉ៅង រ៉ាម៉ាន ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរ

Read More
សន្តិសុខ​សង្គម

ចាញ់អាប៉ោងអស់៧មុឺនរៀលសុំ១ម៉ឺនវិញមិនបានចាក់ មួយកាំបិតបណ្ដាលឲ្យស្លាប់

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពី ឈ្លោះប្រកែកគ្នានិងយកកាំបិតចាក់បុរសអ្នកបាញ់ អាប៉ោងម្នាក់បណ្ដាលឲ្យស្លាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រ ហែល៨យប់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៨ នៅមុខផ្ទះគ្មានលេខភូមិដើមចាន់សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅ ជនរងគ្រោះមានឈ្មោះ យស់ ហៃសុម៉េង ភេទ ប្រុសអាយុ៣៣ឆ្នាំមុខរបរនៅផ្ទះនិងជាអ្នកបាញ់ អាប៉ោង ស្នាក់នៅផ្ទះជួល ភូមិដើមចាន់១សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ដោយឡែកជនសង្ស័យមានឈ្មោះ រឿន សុីធន់

Read More
សន្តិសុខ​សង្គម

បុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់សង្ស័យជាករណីឃាតកម្មវាយសម្លាប់បំបិតមាត់

ខេត្តព្រះវិហារ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះ ឃើញដេកស្លាប់សង្ស័យគេវាយសម្លាប់ដោយមិនដឹងមូលហេតុច្បាស់លាស់ នៅក្នុង ឃ្លាំងឈើ មួយកន្លែងកាលពីវេលាម៉ោងប្រហែល៣រសៀលថ្ងៃទី០៧ខែ កញ្ញាឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងនិងខេត្តព្រះវិហា។ ជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះ នោះទេគ្រាន់ តែដឹងថាជាតៃកុងបើករថយន្តដឹកឈើ នៅក្នុងឃ្លាំង ដែលគេស្គាល់ថាម្ចាស់ឃ្លាំងមានឈ្មោះ ចេង ។ បើយោងតាមប្រភពសូមមិនបញ្ចេញឈ្មោះបានខ្សឹប ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះរួមនិង

Read More
សន្តិសុខ​សង្គម

បុរសម្នាក់​ព្រោះតែភ្លើងប្រចណ្ឌដាច់​ចិត្ត​ ចងក​សម្លាប់​ខ្លួន​ចោលកូន​និងប្រពន្ធ

ភ្នំពេញ៖ បុរសម្នាក់​ខឹង​ប្រពន្ធ​ធ្វើការ​ងារ​ថែម​ម៉ោង​យប់ ច្រើនពេក​កើត​​ភ្លើង​ប្រចណ្ឌ​ ​គិតខ្លីសម្រេចចិត្ត​ ចងក​ សម្លាប់​ខ្លួន​ នៅក្នុង​បន្ទប់​ជួល​ ហេតុការណ៍នេះបានបង្ករ​អោយមានការណ៍​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​៤និង​៣០នាទី​ល្ងាច​ថ្ងៃទី​៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នៅក្នុង​បន្ទប់​ជួល​លេខ​០៩​ជាន់​ទី​២​ ភូមិ​ទ្រា​២​ សង្កាត់​ស្ទឹងមានជ័យ​១​ ខណ្ឌមានជ័យ​ រាចធានីភ្នំពេញ។ ​សពជនរងគ្រោះ​ មានឈ្មោះ​ ប៊ុត​ សាវុធ​ ភេទ​ប្រុស​

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួលត្រូវរ៉ឺម៉កដឹកបន្លែកិនពីលើ ស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ យុវតីវ័យក្មេងម្នាក់ជិះម៉ូតូទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតដួលបោកក្បាលថ្នល់ត្រូវរ៉ឺម៉កដឹកបន្លែមក កិនពីលើបន្ថែមបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធម៌រួចអ្នកបើករ៉ឺម៉កបន្ថែមល្បឿនបើកគេចបាត់ស្រមោល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើត ឡើងកាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ លី សៀវហ្វុង អាយុ១៩ ឆ្នាំមុខរបរ និស្សិតឆ្នាំទី១ មានទីលំនៅ

Read More
សន្តិសុខ​សង្គម

បុរសម្នាក់យកគ្រាប់មិនទាន់ផ្ទុះមកដំលេងបណ្ដាលឲ្យផ្ទុះរងរបួសធ្ងន់

ព្រះវិហារ៖ បុរសម្នាក់យកគ្រាប់បេ៤០ដំលេងបណ្ដាល ឲ្យផ្ទុះរងរបួសធ្ងន់ភ្លាមៗត្រូវបានគេដឹកយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១និង១០នាទីរសៀលថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០១៨នៅ ភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនរងគ្រោះមានឈ្មោះ លេង បូណាភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ សមត្ថកិច្ចបានអោយដឹងថានៅរសៀលថ្ងៃកើតហេតុ ជនរងគ្រោះបានយកគ្រាប់បេ៤០ដែលរើសបានយូ ហើយ យកមកដំដោយកាំបិតក្នុងគោលបំនងកែឆ្នៃ គាប់ជួនពេលកំពុងដំនោះ

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោឃាត់ខ្លួនជនសង្ស័ប្រុសស្រីបាន៤នាក់ក្រោយពីរធ្វើសកម្មភាពលួចម៉ូតូតាមប្រពន្ធGPS

ភ្នំពេញ៖ជនសង្ស័យប្រុសស្រី៤នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដង្កោឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដាបុីត Honda beatនៅចំនុចក្នុងបុរីពិភពថ្មីផ្លូវបេតុងផ្ទះលេខ៦Eoភូមិសំបួរសង្កាត់ដង្កោខណ្ឌដង្កោ។ សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះដែលជាម្ចាស់ម៉ូតូខាងលើ៖ឈ្មោះឆោមកក្កដាភេទប្រុសអាយុ២៩ឆ្នាំមុខរបរមន្ត្រីនគរបាលស្នាក់នៅចំនុចកើតហេតុខាងលើ។ ចំណែកជនសង្ស័យទាំង៤នាក់ខាងលើមានឈ្មោះទី១៖ចាន់ ណារិនភេទស្រីអាយុ១៨ឆ្នាំមុខរបរម៉ាស្សា ទី២៖ឈ្មោះឃុន សិទ្ធណារ៉ាភេទប្រុសអាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ ទី០៣៖ឈ្មោះសយ សំបុត្រភេទប្រុសអាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ និងទី០៤៖ឈ្មោះចាន់ រស្មី អាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដ។ បើតាមសម្ដីពីររងគ្រោះបានអោយដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី៥ខែតុលាឆ្នាំ២០១៨ ប្អូនរបស់ខ្លួនបានជិះម៉ូតូមកឈប់នៅមុខផ្ទះហើយចូលទៅក្នុង មួយសន្ទុះក្រោយមកស្រាប់តែបាត់ម៉ូតូ ពេលដែលដឹងថាបាត់ម៉ូតូរួចម្ចាស់ម៉ូតូបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលដង្កោពេលទទួលពាក្យបណ្តឹងពីជនរងគ្រោះដែលជាម្ចាស់ម៉ូតូរួចលោកវរះសេនីឯកជឹម ស៊ីថាអធិការខណ្ឌដង្កោបានបញ្ជាអោយលោកអនុសេនីយ៏ឯកតុន តូនីមេប៉ុស្តិនគរបាលដង្កោបើកការស្រាវជ្រាវដោយមានការភ្ជាប់ប្រពន្ធ័GPSផងដែរនោះងាយស្រួលដល់កម្លាំងជំនាញបើកការស្រាវជ្រាវស្វែងរកម៉ូតូជនរងគ្រោះនិងបក្ខពួកជនសង្ស័យ។

Read More