Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោឃាត់ខ្លួនជនសង្ស័ប្រុសស្រីបាន៤នាក់ក្រោយពីរធ្វើសកម្មភាពលួចម៉ូតូតាមប្រពន្ធGPS

ភ្នំពេញ៖ជនសង្ស័យប្រុសស្រី៤នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដង្កោឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដាបុីត Honda beatនៅចំនុចក្នុងបុរីពិភពថ្មីផ្លូវបេតុងផ្ទះលេខ៦Eoភូមិសំបួរសង្កាត់ដង្កោខណ្ឌដង្កោ។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះដែលជាម្ចាស់ម៉ូតូខាងលើ៖ឈ្មោះឆោមកក្កដាភេទប្រុសអាយុ២៩ឆ្នាំមុខរបរមន្ត្រីនគរបាលស្នាក់នៅចំនុចកើតហេតុខាងលើ។

ចំណែកជនសង្ស័យទាំង៤នាក់ខាងលើមានឈ្មោះទី១៖ចាន់ ណារិនភេទស្រីអាយុ១៨ឆ្នាំមុខរបរម៉ាស្សា
ទី២៖ឈ្មោះឃុន សិទ្ធណារ៉ាភេទប្រុសអាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ
ទី០៣៖ឈ្មោះសយ សំបុត្រភេទប្រុសអាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ
និងទី០៤៖ឈ្មោះចាន់ រស្មី អាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដ។

បើតាមសម្ដីពីររងគ្រោះបានអោយដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី៥ខែតុលាឆ្នាំ២០១៨ ប្អូនរបស់ខ្លួនបានជិះម៉ូតូមកឈប់នៅមុខផ្ទះហើយចូលទៅក្នុង មួយសន្ទុះក្រោយមកស្រាប់តែបាត់ម៉ូតូ ពេលដែលដឹងថាបាត់ម៉ូតូរួចម្ចាស់ម៉ូតូបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលដង្កោពេលទទួលពាក្យបណ្តឹងពីជនរងគ្រោះដែលជាម្ចាស់ម៉ូតូរួចលោកវរះសេនីឯកជឹម ស៊ីថាអធិការខណ្ឌដង្កោបានបញ្ជាអោយលោកអនុសេនីយ៏ឯកតុន តូនីមេប៉ុស្តិនគរបាលដង្កោបើកការស្រាវជ្រាវដោយមានការភ្ជាប់ប្រពន្ធ័GPSផងដែរនោះងាយស្រួលដល់កម្លាំងជំនាញបើកការស្រាវជ្រាវស្វែងរកម៉ូតូជនរងគ្រោះនិងបក្ខពួកជនសង្ស័យ។
លុះនៅវេលាម៉ោង៧និង៣០នាទីយប់កម្លាំងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់នៅចំនុចភូមិតាឡីសង្កាត់ដង្កោខណ្ឌដង្កោ យកមកសួរនាំនៅប៉ុស្តីនគរបាលដង្កោនិងដកហូតបានម៉ូតូ២គ្រឿងនិង១គ្រឿងទៀតរបស់ជនរងគ្រោះ រួមនិងសម្ភារៈកាច់ករម៉ូតូមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធិ៕

ចែករំលែកអត្ថបទ