សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនក្រុមចែកចាយនិងប្រើប្រាសគ្រឿង ញៀន១៤នាក់នៅក្នុងខារ៉ាអូខេ ពីរ៉ាមីតចាស់

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចខេត្តសៀមរាបឃាត់ ជនសង្ស័យប្រុស-ស្រី១៤នាក់ករណីចាត់ចែង និងប្រើប្រាស់គ្រឿងញៀននៅក្នុងខារ៉ាអូខេយីហោ ( ពីរ៉ាមីតចាស់ )
ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១ និង ៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១៨ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង និងខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃទី១១ខែកញ្ញា ថាការចុះបង្ក្រាបនេះដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី អ៊ុំអមរា ស្នងការរងទទួលផែន ប្រឆាំងបទល្មើសដោយមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា ខេត្តសៀមរាប និងលោក សំរឹទ្ធសុខុនព្រះរាជ អាជ្ញារងបានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនដោយមានការសហការពីកម្លាំងចម្រុះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
កិច្ចប្រតិបត្តការណ៍បង្ក្រាបកម្លាំងសមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យចំនួន១៤នាក់ក្នុងនោះមានស្រី៥នាក់ ។
ដកហូតគ្រឿងញៀន១៦កញ្ចប់និងឧបករណ៍ប្រើ ប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង១៤នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្ត ។ ដោយ ឡែកទីតាំងខារ៉ាអូខេ ត្រូវបានសមត្ថកិច្ចបិទទ្វារ បណ្តោះអាសន្ន ៕

ចែករំលែកអត្ថបទ