Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ចាញ់អាប៉ោងអស់៧មុឺនរៀលសុំ១ម៉ឺនវិញមិនបានចាក់ មួយកាំបិតបណ្ដាលឲ្យស្លាប់

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពី ឈ្លោះប្រកែកគ្នានិងយកកាំបិតចាក់បុរសអ្នកបាញ់ អាប៉ោងម្នាក់បណ្ដាលឲ្យស្លាប់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រ ហែល៨យប់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៨ នៅមុខផ្ទះគ្មានលេខភូមិដើមចាន់សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅ

ជនរងគ្រោះមានឈ្មោះ យស់ ហៃសុម៉េង ភេទ ប្រុសអាយុ៣៣ឆ្នាំមុខរបរនៅផ្ទះនិងជាអ្នកបាញ់ អាប៉ោង ស្នាក់នៅផ្ទះជួល ភូមិដើមចាន់១សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ដោយឡែកជនសង្ស័យមានឈ្មោះ រឿន សុីធន់ ភេទប្រុស អាយុ២៨ឆ្នាំមុខរបរកម្មករលើកអង្ករ ស្នាក់នៅបន្ទប់ផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានមកលេងអា ប៉ោងនៅចំណុចកើតហេតុ ដោយជនរងគ្រោះជាអ្នក បាញ់មេ ជនសង្ស័យចាក់ចាញ់លុយអស់៧មុឺនរៀល។
ខណៈនោះជនសង្ស័យបានសុំលុយ១មុឺនរៀលវិញ ប៉ុន្តែជនរងគ្រោះជាមេអាប៉ោងមិនអោយ ភ្លាមនោះជនសង្ស័យក៏បានទះតុ ធ្វើឲ្យជនរងគ្រោះខឹងក៏រុញជនសង្ស័យឲ្យចេញពីកន្លែងលេងរួចក៏មានការ ប្រតាយប្រតប់គ្នា ជនសង្ស័យក៏យកកូនកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះចំក្រោមឃ្លៀកខាងឆ្វេងធ្លុះដល់បេះដូងដួលសន្លប់ទៅលើដី ។ ពេលនោះក៏មាន សមត្ថកិច្ចចុះទៅដល់ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងកូនកាំបិតបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅធ្វើការសាកសួរ។ ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូរវៀតពេលទៅដល់គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះស្លាប់បាត់ហើយទើបដឹកសពមកផ្ទះវិញ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្ត តាមនិតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ