Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួលត្រូវរ៉ឺម៉កដឹកបន្លែកិនពីលើ ស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ យុវតីវ័យក្មេងម្នាក់ជិះម៉ូតូទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតដួលបោកក្បាលថ្នល់ត្រូវរ៉ឺម៉កដឹកបន្លែមក កិនពីលើបន្ថែមបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធម៌រួចអ្នកបើករ៉ឺម៉កបន្ថែមល្បឿនបើកគេចបាត់ស្រមោល
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើត ឡើងកាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ លី សៀវហ្វុង អាយុ១៩ ឆ្នាំមុខរបរ និស្សិតឆ្នាំទី១ មានទីលំនៅ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវតីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ដែលពាក់ស្លាក លេខភ្នំពេញ1FA-1335 ជិះម្នាក់ឯងតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ខណៈជិះមកដល់ចំណុចកើតហេតុក៏បានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក បណ្ដាលឲ្យម៉ូតូយុវតីរងគ្រោះដួល ភ្លាមៗនោះក៏មាន ម៉ូតូសណ្ដោងរ៉ឺម៉កដឹកបន្លែមកពីក្រោយ កិនចំក្បាលបណ្ដាលឲ្យបែកស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម ។ចំណែករ៊ឺម៉កដឹកបន្លែនិងម៉ូតូបានបើកគេចបាត់ សម្រោល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងនិងធ្វើកំណត់ហេតុប្រគល់ម៉ូតូនិង យុវតីរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ