ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

បុរសម្នាក់កាន់រូបថតកូនស្រីដែលបាត់រយៈពេល១៥ថ្ងៃមករកអ្នកកាសែតឲ្យចុះផ្សាយ

ភ្នំពេញ៖ក្រោយពីរបាត់កូនស្រីអស់រយៈពេល១៥ថ្ងៃបុរសជាឪពុកបានកាន់រូបថតកូនស្រីមកពឹងអ្នកព័ត៌មានឲ្យជួយផ្សាយដើម្បីឲ្យបងប្អូនបានស្គាលឬឃើញជួយផ្ដល់ដំណឹងដល់គាត់ផង ជាពិសេសកូនស្រីបើបានឮ ហើយសូមឲ្យកូនត្រឡប់មកផ្ទះវិញព្រោះឪពុកម្ដាយព្រួយបារម្មរណ៍ ។

បើការរៀបរាប់ពីឪពុកដែលមានឈ្មោះ ង៉ាន ប៊ុន នឿនអាយុ៣៧ឆ្នាំ មុខរបរ​​​​​​​​​​​​​​​​ចិញ្ចឹមទា ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ បានឲ្យដឹងថាគាត់បានបាត់កូនស្រីបង្កើតម្នាក់ឈ្មោះម៉េងហៃអាយ១៦ឆ្នាំ​មុខរបរសិស្សសាលាឯកជនរ៉ូដា
កាលពីវេលាម៉ោង៤រសៀលទី២៦ ខែសីហាឆ្នាំ២០១៨ កូនស្រីបង្កើតរបស់គាត់បានចេញពីផ្ទះទៅចូលរួមកម្មពិធិខួបកំណើតមិត្តភក្រ័នៅម្តុំភូមិថ្មគោលសង្កាត់ ចោមចៅ២ខណ្ឌពោធិសែនជយ័ដោយមិនឃើញកូនស្រីត្រលប់មកផ្ទះវិញហើយកូនស្រីគាត់គ្មានទូរ សព្ទ័សម្រាប់ទំនាក់ទំនងទេរូបគាត់ដែលជាឪពុកក្មេងស្រីដែលបានបាត់ខ្លួនខាងលើបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលចោមចៅទី១រួចរាល់ផងដែរតែនៅមិនទាន់រកកូនស្រីរបស់ឃើញនៅឡើយរហូត មកដល់ព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៨ គិតទាំងថ្ងៃកូនស្រីគាត់បាត់ខ្លួនរយះពេល១៥ថ្ងៃហើយទើបគាត់ បានពឺងពាក់អោយអ្នកសារព័ត៌មានជួយចុះផ្សាយដំណឺងបាត់ខ្លួនកូនស្រីរបស់គាត់បើសិនជាបងប្អូនណាបានឃើញក្មេងស្រីដូចនៅក្នុងរូបថតនេះសូមជួយទំនាក់ទំនងតាមរយះលេខទូសព្ទ័ខាងក្រោមនេះ៖០១៦៣៦៣៥២២
០៧០២៦២៧០១
ខ្ញុំបាទមានតែម្រាមដៃដប់អរគុណដល់បងប្អូនដែលជួយផ្តល់ដំណឺងដល់រូបខ្ញុំបាទ/ និងបើសិនជាកូនស្រីបានទទួលដំណឺងនេះហើយសូមកូនត្រលប់មកផ្ទះវិញចូលរៀនបន្តរទៀត ឪពុកម្តាយមិនយកទោសពៃវាយដុំកូនទេអោយតែកូនស្រីត្រលប់មកផ្ទះវិញ ៕