Saturday, July 12, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

ខ្លាំងមែនជិះម៉ូតូបញ្ច្រាសទិសដៅហើយ​ដេញវាយប៉ូលិសចរាចរណ៍ភ្ញាក់ផ្អើលអ្នក​ដំណើរទាំងថ្ងៃ​

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យតែសតិមិនសូវ​ល្អខណៈ:ពេលដែលប៉ូលិសចរាចរណ៍កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកជិះម៉ូតូបញ្រ្ចាសទិសថែមទាំងដេញវាយ​សមត្ថកិច្ចនិងគំរាមដកស័ក្កចោលទៀត ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០១និង៤០នាទី​រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ​តាមបណ្តោយផ្លូវ២១៧កែងនិងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ បេីតាមសមត្ថកិច្ចចរាចរណ៍ដែលឈរជើង​នៅចំណុចកើហេតុខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យដូចសព្វ​ដងតាមការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ខណ:ពេលកំពុងតែអនុវត្តន៍​ច្បាប់ចរាចរណ៍ស្រាប់តែបុរសខាងលើជិះម៉ូតូស្មាស់រីវ៉ូពណ៍ខ្មៅមួយគ្រឿងពាក់ផ្លាក​លេខ ភ្នំពេញ1-BG 5792ធ្វើដំណើរទិស​ដៅពីកើតទៅលិចបំរុងនិងបត់ឆ្វេងពេលឃើញកម្លាំងសមត្ថកិច្ចស្រាប់តែបុរសជើង​ខ្លាំងបានបត់ត្រលប់ក្រោយនិងជិះបញ្រ្ចាសទិសដៅបណ្តាលឲ្យដួលម៉ូតូតែមិនរងរបួសនោះទេ ពេលនោះកម្លាំងសមត្ថកិច្ចបាន​ដើរ​ទៅសួរនាំស្រាប់តែបុរសជើងខ្លាំងខាងលើ​ស្ទុះដេញដាល់សមត្ថកិច្ចនិងគម្រាមដកស័ក្ក​ចោលទៀតផង។​

Read More
សន្តិសុខ​សង្គម

តើមេនិត ហៅមេខ្លា ជានណា? ទើបហ៊ានដើរអួតអាងកាងឆ្នោតវៀតណាមនៅក្នុងទឹកដីខេត្ដកំពង់ចាម មិនញញើតសមត្ថកិច្ចបន្តិចសោះ !

ខេត្ដកំពង់ចាម៖ មេនិត ហៅមេខ្លាជាមេឆោ្នវៀតណាមធំបំផុត នៅខេត្តកំពង់ចាម នៅតែដេីរធេី្វព្យុះធេី្វភ្លៀង បេីកូនកញ្រែ្ចងណាមិនកត់អោយ គឺ អោយសមត្តកិច្ចចុះចាប់តែម្តង ហេីយមេខ្លាតែងតែអួតអាងនិយាយថាថា្នក់ក្រោមរហូតបានដល់ថា្នក់ខេត្តបង់លុយអស់ហេីយ គា្មនសមត្តកិច្ចហ៊ានធេី្វខ្លួនទេ។ បើយោងតាមប្រភពពីកូនកញ្ច្រែងនិង អ្នកចេញចូលទៅចាក់ឆ្នោតវៀតណាមនៅខេត្ដកំពង់ចាមបានឲ្យដឹងថា ទីតាំងទាំងអស់តក់ឆ្នោតវៀតណាមនៅក្នុងទឹកដីខេត្ដកំពង់ចាម គ្មានអាជ្ញាធរមានសមត្ថកិច្ចណាហ៑ានប៉ះនោះឡើយអោយតែកូនកញ្ជ្រែងប្រាប់ថាកត់ឆ្នោតអោយ《មេនិត ហៅមេខ្លា 》។ សូមរម្លឹកផងដែរថាកន្លងមកសម្តេច​ ក្រឡាហោម ស​ ខេង​

Read More
សន្តិសុខ​សង្គម

សង្ស័យភ្លើងប្រច័ណ្ឌ បុរសចំណាស់ម្នាក់​យកកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធ រួចសម្លាប់ខ្លួនឯងតាមក្រោយ

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បានធ្វើ​ទារុណកម្មទៅលើប្រពន្ធ ដោយយកខ្សែភ្លើងចងជើងប្រពន្ធ​ បន្ទាប់មកក៏បានយកកាំបិតចុងស្រួច ចាក់សំដៅទៅលើបំពង់-ក ប្រពន្ធ​ បណ្ដាលអោយស្លាប់បាត់បង់ជីវិត រួច​ក៏បានយកកូនកាំបិតចាក់សម្លាប់ខ្លួនឯងតាមក្រោយ បណ្ដាលអោយ ស្លាប់បាត់បង់ជីវិត​នៅកន្លែងទាំងពីរនាក់​ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅ​វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៏ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង៤៥BT ក្នុងភូមិត្នោតជ្រុំ៣

Read More
សន្តិសុខ​សង្គម

ទើបតែឃាត់ខ្លួន! ជនជាតិចិនជាថៅកែហ្គែមដុះស្លែប្រចាំផ្សារស៊ីធីម៉ល បន្ទាប់ពីបើកយ៉ាងរលូនអស់ពេលជាច្រើនឆ្នាំ

(ភ្នំពេញ)៖ ទីបំផុតថៅកែជនជាតិចិនដែលមានអំណាចកំពូលហ៊ានលបលួចបើកបនល្បែងហ្គែមបាញ់ត្រីយ៉ាងចំហដ៏ធំកណ្ដាលផ្សារស៊ីធីម៉ល ដោយខុសច្បាប់ និងបទបញ្ជាសម្ដេចតេជោ ក្នុងការទប់ស្កាត់ជំងឺកូវីដ ត្រូវអាជ្ញាធរខណ្ឌ៧មករាទៅលបចាប់ស្ងាត់ៗ កាលពីល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចជាន់ទី២ នៃផ្សារសុីធីម៉ល ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពពីសមត្ថកិច្ចតូចតាចនៅក្នុងខណ្ឌ៧មករា បានឲ្យអ្នកកាសែតដឹងថា រឿងចុះបង្ក្រាបទីតាំងខាងលើនេះ គឺលោក លឹម

Read More
សន្តិសុខ​សង្គម

បង្ក្រាបកន្លែងផឹកសុី​ រាំកម្សាន្តល្មេីសវិធានការរដ្ឋបាលរាជធានី ឃាត់ខ្លួនមនុស្សប្រុស​ស្រី​៦០នាក់​

​ភ្នំពេញ​ ៖​ យ៉ាងហោចណាស់មនុស្សប្រុស​ស្រីចំនួន៦០នាក់​ដែលល្មើសនិងវិធានការ​រដ្ឋ​បាលរាជធានីភ្នំពេញត្រូវបានកម្លាំង ចម្រុះ​នៃ​ គណៈបញ្ចាការឯកភាពខណ្ឌដូនពេញ​ ចុះបង្ក្រាបនិងឃាត់ខ្លួន​ កាលពីវេលាម៉ោង១០​និង៥០នាទីយប់​ថ្ងៃទី៣​ខែកញ្ញា​ ឆ្នាំ២០២១​នៅ​ចំណុចទីតាំងកន្លែងកម្សាន្ត​យីហោ« ប៊្លូឆីលី​ »តាមបណ្ដោយផ្លូវ១៧៨​ ក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញបន្ទាប់ពីនាំគ្នាចូលទៅផឹកសុីរាំលេងកម្សាន្ត ដែលល្មេីសនិង វិធានការរដ្ឋបាលរាជធានី​ភ្នំពេញ​ ។ ក្នុងប្រតិបត្តិការណ៍នេះ​ គឺធ្វេីឡេីងបន្ទាប់ពីកម្លាំងចម្រុះ​ នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ​ បានធ្វេីការចុះរដ្ឋបាលក្នុងតំបន់មិនរៀបរយ

Read More
សន្តិសុខ​សង្គម

ម្ដាយចិត្តព្រៃផ្សៃ​ ចាប់កូនស្រីបង្កើតឲ្យឪចុងរំលោភបានសម្រេចជាច្រើនដង

កណ្ដាល​ ៖​ បុរសស្ត្រីចិត្ដតិរិច្ឆាន២នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនវាយខ្នោះ​ យក​ទៅ​សួរនាំបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីឪពុកក្មេងស្រីរងគ្រោះដោយចោទប្រកាន់ថា​ បាន​រួមគំនិតគ្នាវាយធ្វើបាបនិងចាប់កូន​បង្កើតអោយឪពុកចុង​រំលោភជាច្រើនដង​ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង​នៅថ្ងៃទី ០៣ខែ កញ្ញា​ ឆ្នាំ ២០២១​ នៅចំណុច​ភូមិ​ព្រែក​រការ​ ឃុំ​ ព្រែក​រការ​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​ កណ្តាល​។ សមត្ថកិច្ចបានឲ្យដឹងថា​ ក្មេងស្រីរងគ្រោះមាន ឈ្មោះ​ ម.

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនគេចពីគេជិះដេញពីក្រោយបណ្ដាលឲ្យធ្លាក់ជង្ហុកដួលបោកក្បាលស្លាប់

ភ្នំពេញ​ ៖​ សង្វែកណាស់បុរសម្នាក់ខំប្រឹងជិះម៉ូតូគេចពីគេជិះម៉ូតូដេញតាមពី​ក្រោយបណ្ដាលឲ្យធ្លាក់ជង្ហុកដួលបោកក្បាលនិងថ្នល់ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌​ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១០និង៣០នាទីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១​ នៅចំណុចស្តុបផ្សារមាន់អាំង ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ នៅ​ឡើយដោយស្លៀកពាក់ខោអាវយឺតកីឡា ពណ៌ខៀវ សម្បុលខ្មៅស្រអែម កម្ពស់ប្រហែល១,៦០ម៉ែត្រជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ​1O-6876 ជិះម្នាក់ឯង។

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់! ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវឃាតករសម្លាប់​ យកសពច្រកចូលបាវយក ទៅផ្លុងចោល

ភ្នំពេញ​ ៖​ គួរឲ្យសង្វេកខ្លាំងណាស់ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវបានឃាតករសម្លាប់​យក​ទ្រព្យសម្បត្តិរួចយកសពច្រកចូលក្នុងបាវ​យកចោលក្នុងបន្ទប់ផ្ទះជួលជាន់ទី២ បង្កការភ្ញាក់​ផ្អើលយ៉ាងខ្លាំងកាលពីវេលម៉ោង០៦និង​៣០នាទីព្រលប់ថ្ងៃទី២៦ខែសីហាឆ្នាំ២០២១​នៅភូមិត្រពាំងក្រសាំង​ ខណ្ឌ ពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ សពក្មេងប្រុសរងគ្រោះមានឈ្មោះ គៀន​ ដារ៉ា​ ភេទប្រុសអាយុ១២ឆ្នាំ​ ស្នាក់នៅជាមួយ​ម្តាយ​ មានស្រុកកំណេីតនៅស្រុកកោះក្រឡ​ ខេត្តបាត់ដំបង។ យោងតាមការរៀបរាប់ពីស្ត្រីជាម្តាយរបស់ជនរងគ្រោះបាន ប្រាប់អោយដឹងថា​ រូបគាត់​បានមកស្នាក់នៅកន្លែងកេីតហេតុ អស់រយះពេល២ឆ្នាំមកហេីយ​ ដោយគាត់ជាស្ត្រីមេម៉ាយ​ មានកូនចំនួន២នាក់​((ស្រីម្នាក់ប្រុសម្នាក់​

Read More
សន្តិសុខ​សង្គម

នគរបាលខណ្ឌដង្កោឆ្មក់បង្ក្រាបទីតាំងជល់មាន់​ ចាប់បានរថយន្ត២គ្រឿង​ និងម៉ូតូ៥​គ្រឿង​ មាន់ជល់១ក្បាល​

​ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ច​ចម្រុះ​ នៃគណៈ​បញ្ចាការឯកភាពខណ្ឌដង្កោ​ បានឆ្មក់ចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង​ក្នុងភូមិបាគូរ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីវេលាម៉ោង១រសៀល​ ថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ​២០២១​ ដោយចាប់ដកហូតវត្ថុតាងមួយចំនួន​ រីឯអ្នកលេងដឹងខ្លួនរត់បាត់អស់​ ។ ក្នុងប្រតិបត្តិការណ៍​ខាងលេីនេះ​ មានការ​ចូលរួមសហការពីកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌដង្កោ​ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ​ និងមន្ត្រីជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ​ បានធ្វេីការចុះបង្ក្រាបទីតាំងជល់មាន់ខាងលេី​ តែធ្វេីឲ្យក្រុមអ្នកញៀនល្បែងដឹងខ្លួនទាន់ក៏នាំគ្នារត់គេចខ្លួនបាត់អស់​

Read More
សន្តិសុខ​សង្គម

ព្រះរាជអាជ្ញារង ហុង គឹមសាន ដោះលែងមនុស្ស ១៨នាក់ដែលជុំគ្នាលែងល្បែងប្រឆាំងវិធានការ ៣កុំ ៣ការពាររបស់ សម្ដេចតេជោ

(ភ្នំពេញ)៖ បើទោះជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់ ឲ្យតុលាការត្រៀមកាត់ទោសក្រុមប្រឆាំងវិធានការប្រឆាំងកូវីដ ៣កុំ៣ការពារ ក៏ដោយចុះ ក៏លោក ហុង គឹមសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពុំបានយកចិត្តទុកដាក់គោរពអនុវត្តតាមឡើយ។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានដែលខំចុះអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ។ ជាក់ស្ដែងកាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ម្សិលមិញ

Read More