Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនគេចពីគេជិះដេញពីក្រោយបណ្ដាលឲ្យធ្លាក់ជង្ហុកដួលបោកក្បាលស្លាប់

ភ្នំពេញ​ ៖​ សង្វែកណាស់បុរសម្នាក់ខំប្រឹងជិះម៉ូតូគេចពីគេជិះម៉ូតូដេញតាមពី​ក្រោយបណ្ដាលឲ្យធ្លាក់ជង្ហុកដួលបោកក្បាលនិងថ្នល់ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌​ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១០និង៣០នាទីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១​ នៅចំណុចស្តុបផ្សារមាន់អាំង ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ នៅ​ឡើយដោយស្លៀកពាក់ខោអាវយឺតកីឡា
ពណ៌ខៀវ សម្បុលខ្មៅស្រអែម កម្ពស់ប្រហែល១,៦០ម៉ែត្រជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ​1O-6876 ជិះម្នាក់ឯង។

យោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា​ ដំបូងឡើយគេឃើញ បុរសរង​គ្រោះ​ ជិះម៉ូតូតាមបណ្ដោយផ្លូវ ៣១៥ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿនដោយ​មានម៉ូតូធន់ធំដេញតាមពីក្រោយ ខណៈ មក​ដល់ចំណុចកើតហេតុខាងលើក៏ធ្លាក់ជង្ហុក បណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់បែក​លលា ក្បាលស្លាប់ភ្លាមៗនៅកន្លែងតែម្ដង​ចំណែកម៉ូតូបានខ្ទាតឆ្ងាយពីសពចម្ងាយប្រហែល៣០ម៉ែត្រហើយអ្នកដែលដេញតាមពីក្រោយនោះបានបត់ម៉ូតូទៅក្រោយវិញគេចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមក​និងបានពិនិត្យមើលឃើញនៅជិត សពមានថ្នាំញៀន ២កញ្ចប់តូចតែមិនដឹងថាជារបស់ជនរងគ្រោះឬជារបស់នណានោះទេ។បន្ទាប់ពីសមត្ថកិច្ចធ្វើការវាស់វែង​ រួចសពត្រូវ​បានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​ ។ ចំណែកម៉ូតូជនរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុករងចាំសាច់ញាតិមកទទួលយក​ ៕

ចែករំលែកអត្ថបទ