Saturday, May 11, 2024
Latest:
សន្តិសុខ​សង្គម

ខ្លាំងមែនជិះម៉ូតូបញ្ច្រាសទិសដៅហើយ​ដេញវាយប៉ូលិសចរាចរណ៍ភ្ញាក់ផ្អើលអ្នក​ដំណើរទាំងថ្ងៃ​

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យតែសតិមិនសូវ​ល្អខណៈ:ពេលដែលប៉ូលិសចរាចរណ៍កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកជិះម៉ូតូបញ្រ្ចាសទិសថែមទាំងដេញវាយ​សមត្ថកិច្ចនិងគំរាមដកស័ក្កចោលទៀត ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០១និង៤០នាទី​រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ​តាមបណ្តោយផ្លូវ២១៧កែងនិងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

បេីតាមសមត្ថកិច្ចចរាចរណ៍ដែលឈរជើង​នៅចំណុចកើហេតុខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក
នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យដូចសព្វ​ដងតាមការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ខណ:ពេលកំពុងតែអនុវត្តន៍​ច្បាប់ចរាចរណ៍ស្រាប់តែបុរសខាងលើជិះម៉ូតូស្មាស់រីវ៉ូពណ៍ខ្មៅមួយគ្រឿងពាក់ផ្លាក​លេខ ភ្នំពេញ1-BG 5792ធ្វើដំណើរទិស​ដៅពីកើតទៅលិចបំរុងនិងបត់ឆ្វេងពេលឃើញកម្លាំងសមត្ថកិច្ចស្រាប់តែបុរសជើង​ខ្លាំងបានបត់ត្រលប់ក្រោយនិងជិះបញ្រ្ចាសទិសដៅបណ្តាលឲ្យដួលម៉ូតូតែមិនរងរបួសនោះទេ ពេលនោះកម្លាំងសមត្ថកិច្ចបាន​ដើរ​ទៅសួរនាំស្រាប់តែបុរសជើងខ្លាំងខាងលើ​ស្ទុះដេញដាល់សមត្ថកិច្ចនិងគម្រាមដកស័ក្ក​ចោលទៀតផង។​ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសរូបនោះនិងម៉ូតូយកទៅធ្វើការសាកសួរ។

បច្ចុប្បន្នបុរសខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចាត់ការតាមនិតិវិធី៕