Wednesday, May 15, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីគ្រឿងញៀនចម្រុះ ជាង១០ គ.ក្រ នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាល ផ្នែកប្រឆាំងគ្រឿងញៀន ក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត សហការជាមួយកំលាំងការិយាល័យផ្សព្វផ្សាយអប់រំ (ក៩) ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករង នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងដោយមានការដឹកនាំ សម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ បង្ក្រាបករណីជួញដូរគ្រឿងញៀន ខុសច្បាប់ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ បីនាក់ (ស្រី១នាក់) កាលពីវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។

លុះនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បង្ក្រាបមុខសញ្ញាគ្រឿងញៀន និងវត្ថុតាងទ្រង់ទ្រាយធំនេះ បានធ្វើឡើង ក្រោមវិធានបច្ចេកទេស និងធ្វើនៅ២ទីតាំង សមត្ថកិច្ចបានកំពុង បន្តឆែក ពិនិត្យ រាប់និងថ្លឹង តែមិនទាន់បញ្ជាក់ បរិមាណជាក់លាក់ បាននៅឡើយ ៕