Wednesday, May 15, 2024
Latest:
សន្តិសុខ​សង្គម

បង្ក្រាបកន្លែងផឹកសុី​ រាំកម្សាន្តល្មេីសវិធានការរដ្ឋបាលរាជធានី ឃាត់ខ្លួនមនុស្សប្រុស​ស្រី​៦០នាក់​

ភ្នំពេញយ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៦០នាក់ដែលល្មើសនិងវិធានការរដ្ឋបាលរាជធានីភ្នំពេញត្រូវបានកម្លាំង ចម្រុះនៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញចុះបង្ក្រាបនិងឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២១នៅចំណុចទីតាំងកន្លែងកម្សាន្តយីហោ« ប៊្លូឆីលី​ »តាមបណ្ដោយផ្លូវ១៧៨ក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញរាជធានីភ្នំពេញបន្ទាប់ពីនាំគ្នាចូលទៅផឹកសុីរាំលេងកម្សាន្ត ដែលល្មេីសនិង វិធានការរដ្ឋបាលរាជធានីភ្នំពេញ

ក្នុងប្រតិបត្តិការណ៍នេះគឺធ្វេីឡេីងបន្ទាប់ពីកម្លាំងចម្រុះនៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញបានធ្វេីការចុះរដ្ឋបាលក្នុងតំបន់មិនរៀបរយ និងល្បាតត្រួតពិនិត្យមូលដ្ឋានទៅលេីអាជីវកម្មហាមឃាត់រួមមាន ក្លឹប KTVរង្គសាល ឌីស្កូថែប បៀរហ្គាឌិន ម៉ាស្សាកោសជប់ ស្ថិតក្នុងសង្កាត់ទាំង១១ នាខណ្ឌដូនពេញ ទេីបប្រទះឃេីញទីតាំងខាងលេីបានលួចបេីកក្លឹបកម្សាន្តទទួលភ្ញៀវចូលផឹកសុីរាំរែកពពាក់ពពួនគ្នាយ៉ាងច្រេីនគគ្រឹកគគ្រេងទេីបកម្លាំងអាជ្ញាធរជំនាញធ្វេីការចូលទៅឃាត់ខ្លួនបានមនុស្សប្រុសស្រីសរុប៦០នាក់ស្រីចំនួន២១និងប្រុស៣៩នាក់  (បរទេសចំនួន៣៩នាក់)ព្រមទាំងដកហូតវត្ថុតាងជាច្រេីនផងដែរ

ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីទាំង៦០នាក់ខាងលេីរួចហេីយកម្លាំងចម្រុះនៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញបានដឹកពួកគេទៅកាន់សាលាបឋមសិក្សាវត្តភ្នំទាំងយប់ដេីម្បីធ្វេីតេស្ដ រកមេរោគកូវីដ១៩និងជម្ងឺបម្លែងថ្មីដែលតាដោយអនុវត្តន៍តាមនីតិវិធីច្បាប់ផងដែរ