Tuesday, September 30, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

អាសូរណាស់! បុរសម្នាក់ទើបតែការបាន២ខែត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់ចោលប្រពន្ធ

ភ្នំពេញ៖ បុរសម្នាក់ទើបតែរៀបការបាន២ខែជួបគ្រោះថ្នាក់​ចរាចរណ៌ដួលបោកក្បាលស្លាប់ភ្លាមៗនៅលើស្ពានលីយ៉ុងផាត់គួរឲ្យអាណោចអធម៌ បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការនៅម្ដុំកោះដាច់ត្រូវរថយន្តមិនស្គាល់ម៉ាកបុករួចបើកគេចបាត់ស្រមោល គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលា​ម៉ោង​៦ជាងយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងភូមិព្រែកតារត្ន័ សង្កាត់​ព្រែកតាសេកខណ្ឌជ្រោយចង្វា។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ៅ​ បញ្ញាភេទប្រុស អាយុ ២៧ឆ្នាំមុនរបរជាងឈេីស្នាក់នៅភូមិឌួងសង្កាត់ព្រែកព្នៅខណ្ឌ ព្រែកព្នៅ​ រាជធានីភ្នំពេញ មានស្រុកកំណេីត នៅខេត្តកំពង់ចាម។

Read More
សន្តិសុខ​សង្គម

ឡានទឹក២០គ្រឿង ដាក់ពង្រាយ៨គោលដៅ​សម្រាប់ចេញជួយ​អន្តរាគមន៍​លេី​គ្រោះថ្នាក់​អគ្គិភ័យ​ក្នុងអំឡុង ចូល​ឆ្នាំ​ចិន

ភ្នំពេញ៖ មន្ត្រី​នគរបាល​នៃ​អង្គភាព​ពន្លត់អគ្គីភ័យ​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា បាន​ត្រៀមកម្លាំង​ជា​ច្រើន​នាក់​ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ជិត​២០​គ្រឿង ​សម្រាប់​ជួយ​អន្តរាគមន៍​ទៅ​លើ​គ្រោះថ្នាក់​អគ្គិភ័យ​ដែល​អាច​នឹង​កើត​មាន​ឡើង ​នៅ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ចិន​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​៥ ​រហូត​ដល់​ថ្ងៃ​ទី​៧ ខែកុម្ភៈ ២០១៩ខាង​មុខនេះ។ លោក ព្រំ យ៉​ន ប្រធាន​អង្គភាព​នគរបាល​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា អង្គភាព​របស់​លោក​បាន​ត្រៀមកម្លាំង​ជា​ច្រើន​នាក់​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​ចំនួន​៨​ ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​ក្នុង​១​គោលដៅ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ដើម្បី​ត្រៀមចាំ​អន្តរាគមន៍​គ្រោះ​អគ្គិភ័យ ​ដែល​អាច​នឹង​កើត​មាន​ឡើង​ជាយ​ថា ហេតុ​ក្នុង​នៅ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ចិន​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​៥ រហូត​ដល់​ថ្ងៃ​ទី​៧

Read More
សន្តិសុខ​សង្គម

កម្លាំងសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យ៣ឃាត់ខ្លួនជនសង្ស័យ២​នាក់ធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចម៉ូតូមិនទាន់បានសម្រេចផងត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីវេលា​ម៉ោង០៤និង២០នាទីទៀបភ្លឺថ្ងៃទី២៩ ខែមករាឆ្នាំ២០១៩ នៅចំណុចទល់មុខផ្ទះសំណាក់ខេង ធី ផ្លូវបេតុង បន្ទប់ផ្ទះជួលភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនសង្ស័យ -ទី១ឈ្មោះ ហេង សារិន ភេទប្រុសអាយុ៣៨ ឆ្នាំមុខរបរ ដេរស្បែកជើង ស្នាក់នៅចំណុចបន្ទប់ផ្ទះជួលម្ដុំសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ -ទី២ឈ្មោះ

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់លោកអើយ!គ្រោះថ្នាក់ចរាចរណ៍ស្លាប់១គ្រួសារ​នៅស្រុកកំពង់ត្របែក

ព្រៃវែង៖​ យ៉ាងហោចណាស់​ មនុស្ស១គ្រួសារមានគ្នា៦​នាក់​បានស្លាប់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនិង​រថយន្តក្នុងទិសដៅបញ្ច្រាសគ្នា។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលា​ម៉ោង​១១យប់ថ្ងៃទី២៨ខែមករាឆ្នាំ២០១៩​នៅលើផ្លូវជាតិ​លេខ​១​ ចន្លោះគីឡូម៉ែត្រលេខ៩១,៩២ចំណុចភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង​ ។ លោក សួន សំអឿន អធិការស្រុកកំពង់ត្របែក បានប្រាប់ ឲ្យដឹងថា​ គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយរថយន្តបែន១គ្រឿងពាក់ស្លាកលេខ ខេមរភូមិន្ទ4.9457 បើកបរ​មិនស្គាល់ឈ្មោះ(គេចខ្លួនបាត់)។ លោកបន្តថា​

Read More
សន្តិសុខ​សង្គម

បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុករុឺម៉កម៉ូតូស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូស្មាសបុកជាមួយរុឺម៉កម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់​ស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ​​ កាលពី​វេលាម៉ោង​៧យប់​ ថ្ងៃទី​២៨​ ខែ​មករា​ ឆ្នាំ​២០១៩​ ទុលមុខនិង​ក្រុមហ៊ុន​ ម៉ាសាដេស​ ផ្លូវ​៣០ម៉ែត្រ​ ភូមិ​ទួល​រការ​ សង្កាត់ចាក់​អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។ ​ សពជនរងគ្រោះ​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណនៅឡើយទេ​ គ្រាន់តែដឹងថា​ វ័យប្រហែល​២៥ឆ្នាំ​ ជិះម៉ូតូ​ម៉ាក់​

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចបង្ក្រាបទីតាំងម៉ាស្សាកោសជប់ឃាត់ខ្លួនថៅកែប្រុស-ស្រី២នាក់និងនារីបម្រើការ២នាក់

ភ្នំពេញ៖ ម្ចាស់ទីតាំងម៉ាស្សាកោសជប់ ប្រុសស្រី២នាក់និង​នារីបម្រើការងារ២នាក់ទៀត ដែលស្ថិតនៅផ្ទះលេខ៣៥១ ជាប់ផ្លូវលេខ៣៧១ ក្នុងភូមិម័ល សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស​ និងការពារអនិជន ចុះបង្ក្រាបនិងឃាត់ខ្លួនកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ដោយពួកគេពាក់ព័ន្ធករណី លួចបង្កប់សេវាបម្រើផ្លូវភេទ ។ ក្នុងប្រតិបត្ដិការណ៍ចុះបង្ក្រាបករណីខាងលើនេះ គឺមានការសម្របសម្រួលដោយលោកស្រី

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់ ! បុរសរត់ម៉ូតូឌុបម្នាក់ត្រូវឃាត.កមិនស្គាល់មុខ​ចាក់ជាច្រើនកាំបិតស្លាប់ក្នុងផ្ទះសំណាក់ ចន្ធូត្រជាក់ចិត្តប្លន់យកម៉ូតូនិងទ្រព្យសម្បត្តិ

ភ្នំពេញ ៖ គួរឲ្យអាសូរ! បុរសម្នាក់ដែលជាអ្នករត់ម៉ូតូឌុប​ ត្រូវ​បានជនដៃដល់ជាឃាត.ក​ មិនស្គាល់មុខចាក់ជាច្រើនកាំបិត​ស្លាប់នៅក្នុងថ្លុកឈាម​យ៉ាងអណោចអធម៌​ ប្លន់យកម៉ូតូទៅ​បាត់​ ៖​ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី​វេលា​ម៉ោង០៧និង៣០នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុច​ ផ្ទះសំណាក់ យីហោ ចន្ធូ ត្រជាក់ចិត្ត ស្ថិតក្នុងភូមិឬស្សី២សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ រាជធានីភ្នំេញ​។ បើតាមសម្ដីប្អូនថ្លៃប្រុស របស់ជនរងគ្រោះបានរៀបរាប់​ឲ្យ​ដឹងថា​

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់និងថ្នាំញៀន​១០កញ្ចប់

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ​ ឃាត់ខ្លួនជន​សង្ស័យ​២នាក់ដកហូតថ្នាំញៀន១០កញ្ចប់តូច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០​នាទីថ្ងៃទី២៦ខែមករាឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវជាតិ​លេខ​៥ ក្រុមទី៧ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនទាំង​២នាក់​ទី១ មានឈ្មោះ ព្រំ ស្រីនិច ភេទស្រីអាយុ២៤ឆ្នាំស្នាក់​នៅក្រុមទី៦ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូឌុបគ្នាចុះពីស្ពានអាកាសក្នុងល្បឿនលឿនមិនប្រយត្ន័បុកបង្កាន់ដៃស្ពានស្លាប់ម្នាក់

ភ្នំពេញ៖​ យុវជន៣នាក់ជិះម៉ូតូឌុបគ្នាចុះពីលើស្ពានក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកឃឿនស្ពានបោកក្បាលស្លាប់ម្នាក់និង២នាក់ទៀតរបួសធ្ងន់ គ្រោះថ្នាក់ចរាចរណ៍ដ៌រន្ធត់នេះបានកើតឡើងនៅវេលា​ម៉ោង​២និង៣០រំលងអាធ្រាតចូលថ្ងៃទី២៧ខែមករាឆ្នាំ២០១៩។ ជនរងគ្រោះមានឈ្មោះ​ រ៉ាត​ ណូ​ ភេទប្រុសអាយុ២២ឆ្នាំមុខ​របលក់ដូរនៅផ្សារអូឫស្សីស្នាក់នៅសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវមានស្រុកកំណើតភូមិព្រៃប្រង់ឃុំព្រៃប្រង់ស្រុកបាភ្នំខេត្តព្រៃវែង។ បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើត​ហេតុគេឃើញយុវជន៣នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥​ស៊េរីឆ្នាំ២០១៣​ ពណ័ក្រហមពាក់ស្លាកលេខភ្នំពេញ1 BP- 8153​ ជិះឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវ271ទិសដៅពីត្បូងទៅជើង​ ឡើងលើស្ពានអាកាសស្ទឹងមានជ័យ៍លុះពេលចុះដោយផ្លូវកោងផងនោះមិនបានប្រុងប្រយត្ន័និងមិនបាន​បន្ថយល្បឿនក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានដួលបោកក្បាលស្លាប់ម្នាក់នៅនិងកន្លែងកើតហេតុភ្លាមៗនិង២នាក់ទៀតរង​របួសធ្ងន់ត្រូវបានបញ្ជូនសង្គ្រោះទៅមន្ទីរពេទ្យ។ ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់វាស់វែងយករថយន្តនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការខណ្ឌទួលគោករងចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀងផ្ទាល់និងប្រគល់ជូនវិញ។ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Read More
សន្តិសុខ​សង្គម

បុរសម្នាក់ជិះម៉ូតូផ្លូវងងឹត ទៅបុករថយន្តកូរ៉េឈប់លេីចិញ្ចេីមផ្លូវពីក្រោយ ដួលបាក់កស្លាប់

ភ្នំពេញ៖​ បុរសម្នាក់បានជិះម៉ូតូចេញពីធ្វេីការសំណង់បំណងទៅផ្ទះស្រាប់តែជិះម៉ូតូទៅបុករថយន្តដែលចតលេីចិញ្ចេីមផ្លូវបណ្តាលឲ្យស្លាប់យ៉ាងអណោចអធម៌​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី​វេលាម៉ោង៨និង៣០នាទីយប់ទី២៥ ខែមករា ឆ្នាំ២០១៩ នៅ​ចំណុចមុខវត្តក្តីចាស់​ ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ​ជនរងគ្រោះដែលស្លាប់មានឈ្មោះញឹម ផន ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរជាងសំណង់​ ស្នាក់នៅម្តុំវត្តសំរោងអណ្តែត​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីត​ហេតុេគបានឃេីញរថយន្តកូរ៉េមួយគ្រឿង

Read More