Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

អាសូរណាស់! បុរសម្នាក់ទើបតែការបាន២ខែត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់ចោលប្រពន្ធ

ភ្នំពេញ៖ បុរសម្នាក់ទើបតែរៀបការបាន២ខែជួបគ្រោះថ្នាក់​ចរាចរណ៌ដួលបោកក្បាលស្លាប់ភ្លាមៗនៅលើស្ពានលីយ៉ុងផាត់គួរឲ្យអាណោចអធម៌ បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការនៅម្ដុំកោះដាច់ត្រូវរថយន្តមិនស្គាល់ម៉ាកបុករួចបើកគេចបាត់ស្រមោល គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលា​ម៉ោង​៦ជាងយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងភូមិព្រែកតារត្ន័ សង្កាត់​ព្រែកតាសេកខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ៅ​ បញ្ញាភេទប្រុស អាយុ ២៧ឆ្នាំមុនរបរជាងឈេីស្នាក់នៅភូមិឌួងសង្កាត់ព្រែកព្នៅខណ្ឌ ព្រែកព្នៅ​ រាជធានីភ្នំពេញ មានស្រុកកំណេីត នៅខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់០១០ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប 1M-4881បានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីឈ្នះៗក្នុងទិសដៅពីកើតទៅលិច ខណះជិះដល់ចំណុចកើតហេតុក៏ត្រូវរថយន្តមិនស្គាល់ម៉ាក​មកបុកបណ្ដាលដួលបោកក្បាលនៅលើស្ពានបែកក្បាលស្លាប់នៅក្នុងថ្លុកឈាម​ ភ្លាមៗនោះរថយន្តបង្ករបានបន្ថែម​ល្បឿនបើកចេញពីកន្លែងកើតហេតុបាត់ស្រមោល។

​ក្រោយពេលកេីតហេតុសមត្ថកិច្ចបានទៅដល់ការវាស់​វែង​និងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារ​យកទៅធ្វេីបុណ្យតាមប្រពៃណី។​ ចំឡែកម៉ូតូរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុករងចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ៕

ចែករំលែកអត្ថបទ