Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ជិះម៉ូតូផ្លូវងងឹត ទៅបុករថយន្តកូរ៉េឈប់លេីចិញ្ចេីមផ្លូវពីក្រោយ ដួលបាក់កស្លាប់

ភ្នំពេញ៖​ បុរសម្នាក់បានជិះម៉ូតូចេញពីធ្វេីការសំណង់បំណងទៅផ្ទះស្រាប់តែជិះម៉ូតូទៅបុករថយន្តដែលចតលេីចិញ្ចេីមផ្លូវបណ្តាលឲ្យស្លាប់យ៉ាងអណោចអធម៌​
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី​វេលាម៉ោង៨និង៣០នាទីយប់ទី២៥ ខែមករា ឆ្នាំ២០១៩ នៅ​ចំណុចមុខវត្តក្តីចាស់​ ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

​ជនរងគ្រោះដែលស្លាប់មានឈ្មោះញឹម ផន ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរជាងសំណង់​ ស្នាក់នៅម្តុំវត្តសំរោងអណ្តែត​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីត​ហេតុេគបានឃេីញរថយន្តកូរ៉េមួយគ្រឿង ពណ៍ខៀវ​ ពាក់​ស្លាក់លេខភ្នំពេញ2Y-8042 ដឹកបន្លែធ្វេីដំណេីរ តាមបណ្តោយផ្លូវជាតិលេខ៦អា​ ក្នុងទិសដៅពីកេីតទៅលិច ខណះមកដល់ចំណុចកេីតហេតុក៏បានឈប់ដោយមិនបានដាក់​សញ្ញានិងភ្លេីងនោះទេ ថែមទាំងទីតាំងមានស្ថានភាពងងឹតទៀតផង គ្រានោះស្រាប់តែជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម​ សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ បិតពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1BM-0973 ជិៈតាមបណ្តោយផ្លូវជាតិ៦A ទិសដៅកើតទៅលិចស្របទឹសគ្នាជាមួយរថយន្តខាងលើ មិនប្រយ័ត្នមេីលមិនឃេីញក៏បុក ចំកាងដែកខាងក្រោយបណ្តាលឲ្យបែកមួកសំណង់របស់គាត់បាក់កនិងបាក់​ដៃខាងឆ្វេងស្លាប់ភ្លាមៗតែម្តង។ ខណះនោះ តៃកុងរថយន្តមើលសភាពមិនស្រួលបានបើក រថយន្តចេញពីកន្លែងកើត​ហេតុបាន ប្រហែល៣០០ម៉ែត្រទៅ៤០០ម៉ែត្រក៏ត្រូវបានប្រជាពលរដ្ឋឃាត់បានប្រគល់ឲ្យសមត្ថកិច្ច។ មួយសន្ទុះក្រោយមកប្រពន្ធមកដល់ក៏យំស្រែករៀបរាប់ប្រាប់គេឯងគួរឲ្យអាសូរណាស់។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសព សមត្ថកិច្ចបាន​ធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕

ចែករំលែកអត្ថបទ