Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់និងថ្នាំញៀន​១០កញ្ចប់

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ​ ឃាត់ខ្លួនជន​សង្ស័យ​២នាក់ដកហូតថ្នាំញៀន១០កញ្ចប់តូច
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០​នាទីថ្ងៃទី២៦ខែមករាឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវជាតិ​លេខ​៥ ក្រុមទី៧ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនទាំង​២នាក់​ទី១ មានឈ្មោះ ព្រំ ស្រីនិច ភេទស្រីអាយុ២៤ឆ្នាំស្នាក់​នៅក្រុមទី៦ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មុខរបរមិនពិតប្រាកដ(ជួញដូរ)
ទី២ ឈ្មោះ គីម ហាំង ភេទស្រីអាយុ២៦ឆ្នាំជនជាតិវៀត​ណាម មានទីលំនៅផ្ទះជួល ក្រុមទី៣ ភូមិស្វាយប៉ាក់ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មុខរបរបំរើការងារនៅខារាអូខេ (ប្រើប្រាស់)
សម្ភារះដកហូតមាន៖​ ១ក្រាមពណ៌សថ្លាចំនួន១០កញ្ចប់តូច។
២ -ម៉ូតូ ហុងដា ម៉ាក់ធូដេ ចំនួន០១គ្រឿង ពណ៌ផ្កាឈូក​លាយ ស គ្មានផ្លាកលេខ​ ៣ -ទូរស័ព្ទដៃចំនួន២គ្រឿង
១ -ម៉ាកអាយ ហ្វូន ហ្វាយពណ៌ស។
២ ម៉ាកអាយផេត១គ្រឿងពណ៌ផ្កាឈូក។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនិតិវិធីច្បាប់​ ៕

ចែករំលែកអត្ថបទ