Monday, September 29, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

បុរស​ម្នាក់​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​បេីក​​បុក​ពេញ​ទំហឹង​បណ្តាល​ឲ្យបោកក្បាល​ស្លាប់​គួរឲ្យរន្ធត់

ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះម៉ូតូ​មួយគ្រឿងបើកក្នុងល្បឿនលឿនបញ្ច្រាស​ទិសដៅ​ចរាចរណ៍​ទៀតផងនោះ​ ក៏ត្រូវបាន រថយន្តមិនស្គាល់ម៉ាកបុកចំពីចំហៀងខាងស្តាំ ​បណ្ដាល​ឲ្យ​បុរស​រង​គ្រោះដួល​បោកនិងថ្នល់បែក​ក្បាល​ស្លាប់យ៉ាង​អណោចអធ័ម​ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​បាន​កេីត​ឡេីង​កាលពី​វេលា ម៉ោង៩យប់ ទី​១ខែមេសាឆ្នាំ​២០១៩​ ​ត្រង់ចំណុច​ខាងកើតរង្វង់មូលសំពៅមាស ​តាមបណ្ដោយផ្លូវលេខ២១៤ កែងនិងផ្លូវ​១៤១ សង្កាត់​បឹងព្រលិត ខណ្ឌ​៧មករា រាជធានីភ្នំពេញ។ សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ បើតាមប្រភពព័ត៌មាន​នៅកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​រងគ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​SUZUKIវីវ៉ា ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1BL.7769ដោយធ្វេីដំណេីរ​តាមបណ្ដោយ​ផ្លូវ​លេខ២១៤

Read More
សន្តិសុខ​សង្គម

សារព័ត៌មានមួយបានដាក់ចំណងជើងថា​ ខ្លាំងមែនលោក​សម្បត្តិ​ គ័ង​ ហៅ(k38)កំពុងពង្រីកទីតាំងកត់កន្ទុយលេខ​និង​ភ្នាល់បាល់រាប់​រយកន្លែង

ភ្នំពេញ៖ បើយោងតាមអាខោន​ ហ្វេស​ប៊ុកឈ្មោះ​ រាជគ្រូលី​បានសរសេរបង្ហោះខ្លឹមសារថា​ បទបញ្ជា​របស់​លោក​ស្នងការ​រាជធានី​ភ្នំពេញ​ថ្មី​ប្រកាសក្ដែងៗថា​ លុប​បំបាត់​អោយ​អស់​នៅ​ល្បែង​ស៊ីសង​ទាំង​១២​ខណ្ឌ​ តែហាក់សាបដូចទឹក​ទន្លេ​ ខណះ​ដែល កន្ទុយលេខទីតាំងហ្គេមបាញ់ត្រី និងភ្នាល់បាល់ រាប់រយ​ កនែ្លង នៅទីក្រុងភំ្នពេញ​ ជាពិសេស ណេតមានស្លាកអក្សរKបង្កប់វេបសាយភ្នាល់បាល់ចាញ់ឈ្នះរាប់រយ​ រាប់ពាន់ដុល្លារ កំពុង​បើកលេងបង្អួតភ្នែកអាជ្ញាធរ យ៉ាងរលូនមិនខ្លាចញញើតសង្ស័យតែម្ចាស់ទីតាំងត្រូវរ៉ូវគ្នាជាមួយហើយមើល​ ទៅ ?។

Read More
សន្តិសុខ​សង្គម

ទីតាំងហ្គេមបាញ់ត្រី ខុសច្បាប់នៅខណ្ឌមានជ័យសមត្ថកិច្ច​មិនបង្ក្រាបសង្ស័យទទួលបានលាភសក្ការៈ

ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ស្ថិតក្នុងផ្លូវឌឿងហែម ក្បែរអតីតស្នាក់ការគណបក្សសង្គ្រោះជាតិ តាមបណ្ដោយផ្លូវជាតិលេខ២ក្នុងសង្កាត់ចាក់អង្រែលើ និងមួយទីតាំងទៀតនៅផ្ទះ​ តាបប៊ីយ៉ា​ ភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌ​មានជ័យ កំពុងបើកលេងដំណើរការទាំងយប់ថ្ងៃយ៉ាងរំភើយ គ្មានការបង្ក្រាបពីសំណាក់សមត្ថកិច្ច។ សូមបញ្ជាក់ថា​ ចំពោះទីតាំងនៅភូមិទ្រា៤ផ្ទះតាបប៊ីយ៉ាធ្លាប់បានសមត្ថកិច្ចចុះបិទម្ដងរួចមកហើយ​ តែម្ចាស់ទីតាំងមិនខ្លាច​បែជាបើកឌឺសមត្ថកិច្ចវិញ។ ប្រភពអោយដឹងថា ម្ចាស់ទីតាំងហ្គេមបាញ់ត្រីខាងលើមានឈ្មោះ​ ធី ហៅស្មី ហើយទីតាំងខាងលើនេះបើកជាយូរមកហើយ ។

Read More
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យ០៨នាក់រួមនិងវត្ថុតាងកសាងសំណុំរឿង​បញ្ជួនទៅតុលាការ

បន្ទាយមានជ័យ៖​ ជនសង្ស័យប្រុសស្រី០៨នាក់ត្រូវបាន​កម្លាំង​នគរបាល​ ក្រុងប៉ោយប៉ែតធ្វើកាឃាត់ខ្លួននិងដកហូត​ដាវនិងកាំបិតបានជាង១០ដើម​ ៖​ ហេតុការនេះធ្វើឡើង​កាល​ពីព្រឹកថ្ងៃទី៣០ខែមិនាឆ្នាំ២០១៩​ នៅចំណុចភូមិដុងអារញ្ញ សង្តាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យទាំង៨នាក់មានម្នាក់ស្រី​ហើយជនសង្ស័យប្រុសស្រីទាំង៨នាក់នោះ​ ជាប់ពាក់ពន្ធ័ករណីប្រើប្រាស់និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននិង​ប្រើដាវនិងកាំបិត សង្ស័យជាមុខសញ្ញាប្លន់។ បច្ចុប្បន្នជនសង្ស័យប្រុសស្រីខាងលើ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី ៕

Read More
សន្តិសុខ​សង្គម

បែកធ្លាយ! រឿងមេឆ្នោតវៀតណាមយីហោ(​K38)មានជំនួយស្នងការម្នាក់នៅពីក្រោយទើបបើកកត់ជាចំហមិនខ្លាច​អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន

ភ្នំពេញ៖ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា​ ទីតាំងកត់ឆ្នោតវៀតណាម​ យីហោ​(K38)​ប្រហែលជាង១០កន្លែងកំពុងបើក​ ដំណើរការបំរើសេវាកម្ម​ ជួនក្រុមអ្នកញៀន​ល្បែង​សុីសង​ ខុសច្បាប់​ (​ កន្ទុយលេខ​យួន​ )​ នៅក្នុង​អាណា​ចក្រទឹកដី​សង្កាត់​ទួលសង្កែ១​ ​នៅជុំវិញផ្សារសាំហាន់​ និងជាច្រើន​ទីតាំងផ្សេងទៀត​នៅក្នុងខណ្ឌឫស្សីកែវ​ ។ ដោយបើកកត់​ជាចំហ​ និងយ៉ាង​រលូនមិនដែល​ឃើញ​ អាជ្ញាធរ​ មានសម្ថកិច្ច​ ចុះបង្ក្រាប​ នោះឡើយ​

Read More
សន្តិសុខ​សង្គម

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះលក់ឥវ៉ាន់ជាប់ផ្សារស្ទឹងមានជ័យថ្មីបង្ក​ការភ្ញាក់ផ្អើលទាំងថ្ងៃ

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនី​ បង្កជាអគ្គីភ័យបណ្ដាលឲ្យឆាបឆេះផ្ទះលក់ឥវ៉ាន់មួយកន្លែង​ ​លេខ១៧A​ ជាប់ផ្សារស្ទឹងមានជ័យថ្មី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថុកិច្ច​កាលពី​វេលា​ម៉ោង០១និង២០នាទីរសៀលថ្ងៃទី៣០ខែមិនាឆ្នាំ២០១៩​ នៅ​តាមបណ្ដោយផ្លូវព្រះមនីរ៉េត​ ភូមិទ្រា៣សង្កាត់​ស្ទឹងមាន​ជ័យ​១ ខណ្ឌមានជ័យ​រាជធានីភ្នំពេញ​ ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សុង សារ៉ស់ អាយុ៣៦ ឆ្នាំមានមុខរបរ លក់អ៉ីវ៉ាន់ មានទីលំនៅផ្ទះលេខ១៧A ភូមិទ្រា៣សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

Read More
សន្តិសុខ​សង្គម

លោក ហេង សម្បត្តិ ហៅគ័ង មេឆ្នោតវៀតណាមយីហោ​(K38)​ និងណេត​(២៤ម៉ោង)មិនខ្លាចបទបញ្ជា​របស់សម្ដេចក្រឡាហោម​ ស​ ខេង​ សង្ស័យមានខ្នងធំ

ភ្នំពេញ៖ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា​ ទីតាំងកត់ឆ្នោតវៀតណាម​ យីហោ​ (K38)​ ប្រហែល១០កន្លែងកំពុងបើក​ដំណើរការបំរើសេវាកម្ម​ ជួនក្រុមអ្នកញៀន​ល្បែង​សុីសង​ ខុសច្បាប់​ (​ កន្ទុយលេខ​យួន​ )​ នៅក្នុង​អាណា​ចក្រទឹកដី​សង្កាត់​ទួលសង្កែ១​ ​ជុំវិញផ្សារសាំហាន់​ និងជាច្រើន​ទីតាំងផ្សេងទៀត​នៅក្នុងខណ្ឌឫស្សីកែវ​ ។ ដោយបើកកត់​ជាចំហ​ និងយ៉ាង​រលូនមិនដែល​ឃើញ​ អាជ្ញាធរ​ មានសម្ថកិច្ច​ ចុះបង្ក្រាប​

Read More
សន្តិសុខ​សង្គម

បើករថយន្តលុចស៊ីសRX350បុកម៉ូតូនិងរថយន្តបង្កការខូចខាតបើករត់មិនដោះស្រាយសមត្ថកិច្ចផ្ទុះអាវុធ២គ្រាប់

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោគជាំបានបើក​រថយន្ត​ ទំនើបបោះពួយលឿនដូចហោះមិនប្រយត្ន័ជ្រុលទៅ​បុកម៉ូតូមួយគ្រឿងហើយព្យាយាមបើតរត់​ ក៏បានបុករថយន្តកាមរីបាឡែនមួយគ្រឿងទៀតនៅតែមិនព្រមឈប់​នៅតែ​បន្តបើករត់ទៀតត្រូវសមត្ថកិច្ចបាញ់២គ្រាប់​ បំបែកកង់ទៅ​មុខ​លែងរួច។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលា​ម៉ោង០៩ និង៤០នាទីយប់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ បើយោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុន​ពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបាន​បើករថយន្តទំនើបម៉ាកលុចស៊ីសRX350ពណ៌ស ពាក់ស្លាក​លេខ សៀមរាប2A-1830ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ​ លេខ១ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនហើយបានជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញទំហឹងបណ្ដាលបុរស​ម្នាក់រងរបួស ហើយរថយន្តបង្ករមិនព្រមឈប់ទទួលខុសត្រូវនោះទេក៏បានព្យាយាមបើករត់រហូតមកដល់ចំណុចសាលា​ភូមិន្ទរដ្ឋាបាលសង្កាត់ទន្លេបាសាក់បានជ្រុលទៅបុករថយន្តកាមរីបាឡែនមួយគ្រឿងទៀតបណ្ដាលរងការខូចខាតមួយ​ចំហៀងខាងឆ្វេងហើយព្យាយាមបើករត់បន្តទៀតរហូតមក​ដល់ចំណុចមុខវត្តមហាមន្ត្រីផ្លូវព្រះស៊ីហនុត្រូវសមត្ថកិច្ចកាក់អោយឈប់តែនៅមិនព្រមឈប់ទើបសមត្ថិច្ចសម្រេចចិត្តផ្ទុះអាវុធ២គ្រាប់បាញ់បំបែកកង់ទើបទៅមុខលែងរួច។

Read More
សន្តិសុខ​សង្គម

អនិកជនខ្មែរនៅបារាំងម្នាក់ បើករថយន្តបុកឃឿនលើស្ពានជ្រោយចង្វារបណ្ដាលឲ្យក្រឡាប់ផ្ងាជើង

ភ្នំពេញ ៖ បុរសម្នាក់ជាអនិកជនខ្មែររស់នៅប្រទេសបារាំងបើករថយន្តក្នុងស្ថានភាពស្រវឹងស្រាជោគជាំ​ មិនប្រយត្ន័បាន​ជ្រុលទៅបុកឃឿនលើស្ពានជ្រោយចង្វារពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងឡើងលើរងការខូច​ខាត​យ៉ាងដំណំតែសំណាងល្អមិនមានអ្នករបួស។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង៤០នាទីរំលងអធ្រាតឈានចូលថ្ងៃទី៣០ខែមិនាឆ្នាំ២០១៩ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី​ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ បើយោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុន​ពេលកើតហេតុគេឃើញបុរសម្នាក់​ស្រវឹងស្រាធ្លាក់ភ្នែកបាន​ បើករថយន្តម៉ាកហ្វ័រន័រពណ៌ទឹកប្រាក់​ ស្លាកលេខ ភ្នំពេញ​ 2D -6081 ធ្វើដំណើរទិសដៅពីលិចទៅកើតឡើងស្ពានជ្រោយ​ ក្នុងល្បឿនយ៉ាងលឿន

Read More
សន្តិសុខ​សង្គម

បុគ្គលិកកាស៊ីណូ L.Y.P​ ម្នាក់ជិះម៉ូតូបុកគល់ស្ពានរួចធ្លាក់ទឹក​ស្លាប់យ៉ាងអាណោចអធម៌

កោះកុង៖​ បុរសម្នាក់បានបើកបរក្នុងស្ថានភាពស្រវឹងជោគជាំ ទៅបុកគល់ស្ពាន ធ្លាក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ។ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពី​វេលាម៉ោង២និង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៩ នៅចំណុចក្បែរសណ្ឋាគារកោះកុងបេយ៍ ស្ថិតក្នុងភូមិ១​ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះមានឈ្មោះ អន រីម ប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ

Read More