Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តលុចស៊ីសRX350បុកម៉ូតូនិងរថយន្តបង្កការខូចខាតបើករត់មិនដោះស្រាយសមត្ថកិច្ចផ្ទុះអាវុធ២គ្រាប់

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោគជាំបានបើក​រថយន្ត​ ទំនើបបោះពួយលឿនដូចហោះមិនប្រយត្ន័ជ្រុលទៅ​បុកម៉ូតូមួយគ្រឿងហើយព្យាយាមបើតរត់​ ក៏បានបុករថយន្តកាមរីបាឡែនមួយគ្រឿងទៀតនៅតែមិនព្រមឈប់​នៅតែ​បន្តបើករត់ទៀតត្រូវសមត្ថកិច្ចបាញ់២គ្រាប់​ បំបែកកង់ទៅ​មុខ​លែងរួច។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលា​ម៉ោង០៩ និង៤០នាទីយប់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
បើយោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុន​ពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបាន​បើករថយន្តទំនើបម៉ាកលុចស៊ីសRX350ពណ៌ស ពាក់ស្លាក​លេខ សៀមរាប2A-1830ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ​ លេខ១ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនហើយបានជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញទំហឹងបណ្ដាលបុរស​ម្នាក់រងរបួស ហើយរថយន្តបង្ករមិនព្រមឈប់ទទួលខុសត្រូវនោះទេក៏បានព្យាយាមបើករត់រហូតមកដល់ចំណុចសាលា​ភូមិន្ទរដ្ឋាបាលសង្កាត់ទន្លេបាសាក់បានជ្រុលទៅបុករថយន្តកាមរីបាឡែនមួយគ្រឿងទៀតបណ្ដាលរងការខូចខាតមួយ​ចំហៀងខាងឆ្វេងហើយព្យាយាមបើករត់បន្តទៀតរហូតមក​ដល់ចំណុចមុខវត្តមហាមន្ត្រីផ្លូវព្រះស៊ីហនុត្រូវសមត្ថកិច្ចកាក់អោយឈប់តែនៅមិនព្រមឈប់ទើបសមត្ថិច្ចសម្រេចចិត្តផ្ទុះអាវុធ២គ្រាប់បាញ់បំបែកកង់ទើបទៅមុខលែងរួច។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌច្បារអំពៅបានស្ទូចរថយន្តបង្ករនិងយកម្ចាស់រថយន្តទៅអធិការដ្ឋានខណ្ឌច្បារអំពៅរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ចែករំលែកអត្ថបទ