Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

សារព័ត៌មានមួយបានដាក់ចំណងជើងថា​ ខ្លាំងមែនលោក​សម្បត្តិ​ គ័ង​ ហៅ(k38)កំពុងពង្រីកទីតាំងកត់កន្ទុយលេខ​និង​ភ្នាល់បាល់រាប់​រយកន្លែង

ភ្នំពេញ៖ បើយោងតាមអាខោន​ ហ្វេស​ប៊ុកឈ្មោះ​ រាជគ្រូលី​បានសរសេរបង្ហោះខ្លឹមសារថា​ បទបញ្ជា​របស់​លោក​ស្នងការ​រាជធានី​ភ្នំពេញ​ថ្មី​ប្រកាសក្ដែងៗថា​ លុប​បំបាត់​អោយ​អស់​នៅ​ល្បែង​ស៊ីសង​ទាំង​១២​ខណ្ឌ​ តែហាក់សាបដូចទឹក​ទន្លេ​ ខណះ​ដែល កន្ទុយលេខទីតាំងហ្គេមបាញ់ត្រី និងភ្នាល់បាល់ រាប់រយ​ កនែ្លង នៅទីក្រុងភំ្នពេញ​ ជាពិសេស ណេតមានស្លាកអក្សរKបង្កប់វេបសាយភ្នាល់បាល់ចាញ់ឈ្នះរាប់រយ​ រាប់ពាន់ដុល្លារ កំពុង​បើកលេងបង្អួតភ្នែកអាជ្ញាធរ យ៉ាងរលូនមិនខ្លាចញញើតសង្ស័យតែម្ចាស់ទីតាំងត្រូវរ៉ូវគ្នាជាមួយហើយមើល​ ទៅ ?។
​ -​ ដោយឡែកប្រភពច្បាស់ការមួយដែលស្និទនិងក្រុមពួកគេ​ បានបង្ហើបប្រាប់ថា​ មេឆ្នោតវៀតណាមយីហោ​(K38)​បើកកត់យ៉ាងចំហ​មិនខ្លាច​ ញ​ញើត​ ព្រោះមានខ្នងបង្អែក​ មិត្តភក្ភ័​ម្នាក់​ ជាជំនួយការ​របស់​លោកស្នងការ​ រាជធានីភ្នំពេញ​ថ្មី ដែលជាអ្នកចាត់ចែង​មិនឲ្យសមត្ថកិច្ចចុះបង្ក្រាបបានឡើយ​ ដើម្បីងាយស្រួល​ក្នុងការពង្រីកទីតាំង។

​-ចំណែកតាមប្រភពសារព័ត៌មាន(​ នគរវត្ត​ )​បានចុះផ្សាយថា​ លោក​ហេង​ សម្បត្តិ​ ហៅ​ គ័ង​ មេឆ្នោតវៀតណាមយី​ហោ​(k38)​និងណេត​ (២៤ម៉ោង)32k-22B-15P-11K-8MB​-18MB-26Mនិង18K ថែមទៀតផងក្រៅពីឆ្នោត។
-ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំង បន​ល្បែងទាំងនេះគេសង្កេតឃើញក្រុមក្មេងទំនើង តែងតែមក​ចូល​លេងយ៉ាងអាណាធិបតេយ្យមិនឃើញ អាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋាន ចុះមកទប់ស្កាត់​ ឬបង្ក្រាបឡើយ ។

ប្រជាពលរដ្ឋបានលើកឡើងថា តើឯណាទៅពាក្យថា៖ ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច ដែលក្រសួងមហាផ្ទៃបានដាក់​ចុះឲ្យអាជ្ញាធរ​មានសមត្ថកិច្ច អនុវត្ថនោះ ? បើភូមិឃុំកើតមាន​នូវ​ ចោរ​កម្មលួចឆក់ប្លន់ជាញឹកញាប់និងល្បែងសុីសងពេញបន្ទុកយ៉ាងនេះ ។

គួររំលឹកថា៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទ ត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ៖ មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះ​ ទៀត ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បាន ប្ដេជ្ញានិងដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ឲ្យលោក អភិបាល និង លោក អធិការខណ្ឌ ទាំង១២ ត្រូវតែទប់ ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផង ដែរដើម្បីធានាឲ្យបាននូវ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជូនប្រជាពលរដ្ឋ ។

តែផ្ទុយទៅអាជ្ញាធរមានសមត្ថកិច្ចមិនបានអើពើទប់ស្កាត់និងបង្ក្រាបឡើយបណ្ដែត បណ្ដោយឲ្យមានល្បែងសុីសងដូចជាល្បែងអនឡាញ ក្រោមរូបភាពណេតមានស្លាក Kកើត​មាន ពេញទូទាំងក្រុងភ្នំពេញ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​នៅ​ពេល​ថ្មីៗ​នេះ​លោក​ ស​ ថេត​ស្នងការ​ នគរបាលរាជធានី​ភ្នំពេញ​បានប្រកាសក្ដែងៗតាម​បណ្ដាញ​សង្គម​ទំនាក់ទំនង​ហ្វេសប៊ុក​ថា​ ខ្ញុំបាទស ថេត ជាអគ្គស្នងការ​រងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានសង្កេត​ឃើញថា កន្លងទៅករណីបង្រ្កាបទូរហ្គេមបាញ់ត្រី បានធ្វើហើយ ប៉ុន្តែកើតឡើងវិញជារឿយៗ ដូច្នេះចាប់ពីថ្ងៃនេះតទៅខ្ញុំដាក់​បទបញ្ជាគ្រប់ខណ្ឌអោយបង្រ្កាបអោយអស់ ព្រមទាំងតាមដានតើករណីនេះ នឹងកើតឡើងទៀតឬទេ? បើកើតទៀត តើនរណាជាអនុញ្ញាតិអោយបើកវិញ?​ ។

ប្រភពបានបន្តថា​៖​ខ្ញុំសង្ឃឹមថាគ្រប់ភាគីទាំងអស់នឹងសហការ​ ជាមួយគ្នាដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើងដែលកើតចេញពីកន្លែងដែល​មាន​ហ្គេមបាញ់ត្រី។​ រួមគ្នាដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់ល្អសម្រាប់រាជធានីភ្នំពេញ!!។ តែពលរដ្ឋសង្កេតឃើញថា​ បទបញ្ជានេះ​ ត្រូវសាបរលាប​ ដូចទឹកទន្លេ​ ។

មហាជនរងចាំមើលថាតើ ល្បែងអនឡាញ បង្កប់ក្រោមរូបភាពណេត មានអក្សរKភ្នាល់បាល់ចាញ់ឈ្នះរាប់រយរាប់ពាន់ដុល្លារ មានទាំងក្មេងទំនើងញៀនល្បែងនឹងគ្រឿងញៀនពេញទាំងក្រុងភ្នំពេញ តើលោក ស ថេត ស្នងការនគរបាល​រាជធានីភ្នំពេញនឹងលោក ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ និងចាត់វិធានការបែបណា ទៅលើទីតាំងល្បែងសុីសងខុសច្បាប់ទាំងនោះ​ ៕