Monday, May 13, 2024
Latest:
សន្តិសុខ​សង្គម

លោក ហេង សម្បត្តិ ហៅគ័ង មេឆ្នោតវៀតណាមយីហោ​(K38)​ និងណេត​(២៤ម៉ោង)មិនខ្លាចបទបញ្ជា​របស់សម្ដេចក្រឡាហោម​ ស​ ខេង​ សង្ស័យមានខ្នងធំ

ភ្នំពេញ៖ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា​ ទីតាំងកត់ឆ្នោតវៀតណាម​ យីហោ​ (K38)​ ប្រហែល១០កន្លែងកំពុងបើក​ដំណើរការបំរើសេវាកម្ម​ ជួនក្រុមអ្នកញៀន​ល្បែង​សុីសង​ ខុសច្បាប់​ (​ កន្ទុយលេខ​យួន​ )​ នៅក្នុង​អាណា​ចក្រទឹកដី​សង្កាត់​ទួលសង្កែ១​ ​ជុំវិញផ្សារសាំហាន់​ និងជាច្រើន​ទីតាំងផ្សេងទៀត​នៅក្នុងខណ្ឌឫស្សីកែវ​ ។ ដោយបើកកត់​ជាចំហ​ និងយ៉ាង​រលូនមិនដែល​ឃើញ​ អាជ្ញាធរ​ មានសម្ថកិច្ច​ ចុះបង្ក្រាប​ នោះឡើយ​ ។​ សង្ស័យតែមេ​ឆ្នោត​យីហោ​(​ K38 )​មានរិទ្ធីអំណាច​ឬខ្នង​បង្អែកជាអ្នកធំហើយមើលទៅ​ ទើប​អាជ្ញាធរមានសមត្ថកិច្ច​ ខណ្ឌឫស្សីកែវ​ មិនហ៊ានក្អក​ ។

​-បើយោងតាមប្រភពសារព័ត៌មាន(​ នគរវត្ត​ )​បានចុះផ្សាយថា​ លោក​ហេង​ សម្បត្តិ​ ហៅ​ គ័ង​ មេឆ្នោតវៀតណាមយី​ហោ(k38)​និងណេត​ (២៤ម៉ោង)32k-22B-15P-11K- 8MB-18MB-26Mនិង18K ថែមទៀតផងក្រៅពីឆ្នោត។
​ =ប្រភពមួយទៀតបានឲ្យដឹងថា​ មេឆ្នោតវៀតណាម​ យី ហោ​(​ K38 )រូបនេះគេ​មាន​ខ្សែរបណ្ដាញ​នៅ​ ស្នងការនគរ​បាល​រាជធានីភ្នំពេញ​ សង្ស័យរត់ការ​ ចាត់ចែងត្រូវរ៉ូវ​គ្នាជា​មួយអ្នកធំនៅខាងលើអស់ហើយ​ ទើបបានជាគេហ៊ានបើក​កត់ជា​ចំហ​ ​មិនខ្លាច​ ញញើតនិងអាជ្ញាធរ​ មានសមត្ថកិច្ច​ តូចតាច​ ! ហើយ​បើហ៊ានក្អក​វិញគេ​និងទិញថ្នាំឲ្យលេប​ ។​

គួររំលឹកផងដែរថា៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនា​យក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទ​ បញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័​ នៅ​ក្រោមឱវ៉ាទត្រូវ​តែ​បង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ប្រភេទមិនត្រូវមាន​ការ​យោគយល់ឡើយ ៖ មិនតែប៉ុណ្ណោះ​ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ​ នៅពេល​ដែល​ ឯកឧត្តម​ ឡើងជាអភិបាល​ថ្មីៗ​ក៏ធ្លាប់បានប្ដេជ្ញានិងដាក់​ បទបញ្ជារយ៉ាងម៉ឺម៉ាត់ឲ្យលោក អភិបាលនិងលោក អធិការខណ្ឌ ទាំង១២ ត្រូវតែទប់ស្កាតនិងបង្រ្កាបល្បែងស៊ីសង​ខុស​ គ្រប់ប្រភេទដូចគ្នាផងដែរ​ ដើម្បីធានាឲ្យបាននូវ ភូមិឃុំមានសុវត្តិភាព៩ចំណុច​ ដែលក្រសួងមហាម​ផ្ទៃ​ ដាក់ឲ្យអនុវត្ត​ធានាសុខសុវត្តិភាពជួនប្រជាពលរដ្ឋ ។

ពលរដ្ឋបានលើកឡើងថា​ ចាំមើល​ លោក​ ស​ ថេត​ អគ្គស្នងការរងនិងជាស្នងការនគរបាល​ រាជធានីភ្នំពេញ​ មានចំណាត់ការយ៉ាង​ណាចំពោះទីតាំងនិងមេឆ្នោត​វៀតណាមល្បីឈ្មោះ​ រូប​នេះ​ព្រោះកន្លងមកគេសង្កេតឃើញថា​ លោក​ ស្នងការ​ តែងតែ​បញ្ចេញស្នាដៃបង្ក្រាបល្បែងសុីសង​ហ្គេមបាញ់ត្រី​ ចុះល្បែង​សុីសង​ឆ្នោតយួនវិញតើគិតយ៉ាងណា​.​? តិចលោ​ មិនហ៊ាន​បង្ក្រាប​ទៅ​.!.ប្រយត្ន័ដូចប្រភពអះអាងថា​ ត្រូវរ៉ូវ​ អ្នកធំអស់ហើយ​មិន​ខ្លាចទេ​ ! តូចតាច​ ៕