Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

អនិកជនខ្មែរនៅបារាំងម្នាក់ បើករថយន្តបុកឃឿនលើស្ពានជ្រោយចង្វារបណ្ដាលឲ្យក្រឡាប់ផ្ងាជើង

ភ្នំពេញ ៖ បុរសម្នាក់ជាអនិកជនខ្មែររស់នៅប្រទេសបារាំងបើករថយន្តក្នុងស្ថានភាពស្រវឹងស្រាជោគជាំ​ មិនប្រយត្ន័បាន​ជ្រុលទៅបុកឃឿនលើស្ពានជ្រោយចង្វារពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងឡើងលើរងការខូច​ខាត​យ៉ាងដំណំតែសំណាងល្អមិនមានអ្នករបួស។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង៤០នាទីរំលងអធ្រាតឈានចូលថ្ងៃទី៣០ខែមិនាឆ្នាំ២០១៩ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី​ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

បើយោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុន​ពេលកើតហេតុគេឃើញបុរសម្នាក់​ស្រវឹងស្រាធ្លាក់ភ្នែកបាន​ បើករថយន្តម៉ាកហ្វ័រន័រពណ៌ទឹកប្រាក់​ ស្លាកលេខ ភ្នំពេញ​ 2D -6081 ធ្វើដំណើរទិសដៅពីលិចទៅកើតឡើងស្ពានជ្រោយ​ ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើត​ហេតុខាងលើបានជ្រុលទៅបុកឃឿនស្ពានពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងម្ខាងរងការខូចខាតមួយចំហៀងយ៉ាងដំណំ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេគ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើត​ហេតុភ្លាមៗបានទាក់ទងជំនាញមកធ្វើការវាស់វែងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចេាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕

ចែករំលែកអត្ថបទ