នៅព្រឹកនេះអាវុធហត្ថភ្នំពេញបញ្ជូនបុរសដែលប្រើហិង្សាទះកំផ្លៀងស្ត្រីម្នាក់នៅផ្សារកណ្តាលទៅតុលាការ
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នឹងបញ្ជូនបុរសដែលបានប្រើហិង្សាទះកំផ្លៀងស្ត្រីម្នាក់នៅផ្សារកណ្តាល ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីអនុវត្តតាមផ្លូវច្បាប់ បន្ទាប់ពីជននេះត្រូវបានចាប់នាំខ្លួនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុន កំពុងត្រូវបានកម្លាំងជំនាញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ឧត្តមសេនីយ៍ឯក
Read More