រថយន្តដឹកដីបុករះរថយន្ត៣គ្រឿងជ្រុលចូលផ្ទះប្រជាពលរដ្ឋរបួសធ្ងន់ស្រាល៣នាក់
ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយដឹកដីពេញបុករះរថយន្តកូរេជ្រុកទៅបុកផ្ទះប្រជាពលរដ្ឋប្រុសស្រីរបួសធ្ងន់ស្រាល៣នាក់បន្តបុករះរថយន្តពីគ្រឿងទៀតរួចហើយជ្រុលទៅមុខបុកស្លាកប៉ាណូយីហោខារ៉ាអូខេ(អ័រគីដេ KTV)បាក់រាបដល់ដី ភ្លាមៗអ្នកបើកបររថយន្តបង្កត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ។ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកេីតឡេីងនៅពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ នៅតាបណ្តោយ មហាវិថីឈ្នះឈ្នះ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។ អ្នកបើកបររថយន្តបង្កមានឈ្មោះ វ៉ា ហៀ ភេទប្រុសអាយុ៣២ឆ្នាំ ស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
Read More