Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់​ទូរស័ព្ទ​ពីស្ត្រីម្នាក់បានសម្រេចតែគេចរួចត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដង្កោដេញស្ទាក់ចាប់បាន

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោដេញស្ទាក់ចាប់បានជនសង្ស័យពីរនាក់ភ្លាមៗ​បន្ទាប់ពួកគេធ្វើសកមមភាពឆក់ទូរស័ព្ទដៃពី​ស្ត្រីម្នាក់បានសម្រេច​ កាលពីវេលាម៉ោង​៣​នឹង០០នាទី​រសៀលថ្ងៃទី១៥​ខែ​ឧសភា​ឆ្នាំ​២០​១៩​ នៅតាមបណ្តោយផ្លូវជាតិលេខ៣​ភូមិគោកខ្សាច់​ សង្កាត់ភ្លើងឆេះរទេះ​ ខណ្ឌពោធិសែនជ័យ​ ហើយព្យាយាម​ ជិះម៉ូតូ​ គេចចូល​មកទឹកដីខណ្ឌដង្កោ​ ។

សមត្ថកិច្ចបានអោយដឹងថា​ ជនសង្ស័យទាំងពីរនាក់ខាងលើទី១​៖​មានឈ្មោះ​ ហេង​ ណាង​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ និងទី២​ ឈ្មោះ​ ម៉ន​ តារា​ ​ភេទប្រុស​ អាយុ២៣​ឆ្នាំ​អ្នកទាំងពីរស្នាក់​នៅសង្កាត់ចោមចៅទី១​ ខណ្ឌពោធិសែនជ័យ​ ។ ចំណែកជនរងគ្រោះមានឈ្មោះ​ សុខ​ សុភ័ក្រ​ ភេទស្រី​ អាយុ​ ១៨ឆ្នាំ​។ សមត្ថកិច្ចបន្ត​ ថា​ ដំបូងឡើយជនសង្ស័យទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក​សេ១២៥​ពណ៌ខ្មៅ​ធ្វើដំណើរ​ តាមបណ្តោយផ្លូវជាតិលេខ៣ទិសដៅពី​ត្បូងទៅជើង​ ខណៈដល់ចំណុចកើតហេតុដោយឃើញឱកាសល្អពួកគេក៏បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីម្នាក់កំពុងជិះម៉ូតូបានសម្រេចហើយព្យាយាមជិះគេចខ្លួន​ ប៉ុន្តែពេលនោះជនរងគ្រោះបានដេញតាមហើយ​ស្រែកថាចោរៗក៏ផ្អើលដល់សមត្ថកិច្ចខណ្ឌ​ ដ​ង្កោកំពុងជិះម៉ូតូល្បាតឃើញក៏ដេញចាប់​ រហូតដល់ជនសង្ស័យទាំងពីរនាក់ផ្តួលម៉ូតូចោលរត់ចូលវាល់ស្រែ​ ប៉ុន្តែទោះបីជាយ៉ាងណាកម្លាំងសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋឡោមព័ទ្ធចាប់បានទាំងពីរនាក់​យក​ មកកាន់ស្នាក់ការប៉ុស្តិរដ្ឋបាលពងទឹក​ដើម្បីធ្វើការសាកសួរ។

បន្ទាប់ពីរធ្វើការសាកសួររួច​ សមត្ថកិច្ចខណ្ឌ​ ដ​ង្កោបានសម្រេចប្រគល់ជនសង្ស័យទាំង​ពីរ​នាក់នេះទៅអោយសមត្ថកិច្ចខណ្ឌពោធិសែនជ័យ​ ចាត់ការទៅតាមនីតិវធីច្បាប់​ ព្រោះ​ ទីតាំងដែលជនសង្ស័យធ្វើសកម្មភាពឆក់ទូរសព្ទដៃគឺស្ថិតនៅក្នុងមូលដ្ឋានខណ្ឌ​ពោធិសែនជ័យ៕

ចែករំលែកអត្ថបទ