សន្តិសុខ​សង្គម

ឆេះកាប៉ាល់ដឹកប្រេងក្រុមហ៊ុន​សាវីមិច​ របួសធ្ងន់ម្នាក់និងបាត់​ខ្លួនម្នាក់

ភ្នំពេញ៖​ អគ្គីភ័យឆាបឆេះកាប៉ាល់ដឹកប្រេងរបស់ក្រុមហ៊ុន​សាវីមិច​ សន្ធោសន្ធៅ​ បង្កការ​ភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥និង១៥នាទី​ភ្លឺ​ថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៩​ នៅក្នុងទឹក​ទន្លេសាប​ ខាងក្រោយ​ឃ្លាំងប្រេង​ ក្រុមហ៊ុន​សាវី​មិច​ ស្ថិតនៅក្រុម១០​ ភូមិស្ពានខ្ពស់​ សង្កាត់គីឡូ​ម៉ែត្រលេខ៦​ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ។

បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា​ ករណីអគ្គីភ័យឆេះកាប៉ាល់ប្រេង​របស់ក្រុមហ៊ុន​ សាវី​មិច​ កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យ​ ចំនួន០៩​គ្រឿងជួយអន្តរាគមន៍​បាញ់ពន្លត់អស់ទឹក​០៥​គ្រឿងទើបរលត់ជា​ស្ថាពរនៅម៉ោង៦និង៣០​នាទីថ្ងៃដដែល។ ចំណែកការការខូចខាតរួម​មាន​ កាប៉ាល់​០១​គ្រឿងនិងប្រេងចំនួន​300000លីត្រ ។
​ សមត្ថកិច្ចបន្តថា​ នៅក្នុងហេតុការឆេះនេះគឺ​បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ម្នាក់និងបាត់​ខ្លួនម្នាក់​ ចំពោះមូលហេតុសមត្ថកិច្ចមិនទាន់បានបញ្ជាក់ឲ្យច្បាស់លាស់នៅឡើយទេ​ ។

បច្ចុប្បន្ន​ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកអ្នកដែលបាត់ខ្លួន​ ៕

ចែករំលែកអត្ថបទ