Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

គួរឲ្យរន្ធត់ណាស់! ក្មេងប្រុស៣នាក់ចុះលេងទឹក​ស្រះលង់ស្លាប់ទាំង៣

ព្រៃវែង៖​ អាសូណាស់ព្រះអើយក្មេងប្រុស៣​នាក់នាំគ្នាហែលទឹកស្រះលេងក៏លង់ស្លាប់ទាំង៣​នា​ក់​៖​ ហេតុការណ៍គួរឲ្យរន្ធត់នេះបាន​ កើតឡើងកាលពី​វេលាម៉ោង០១និង៣០នាទី​រសៀល​ថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ នៅ​ចំនុច​មាត់ ស្ទឹងខាងលិចភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្រ្ជៀច ខេត្តព្រៃវែងវេ​ ។

សពក្មេងប្រុសរងគ្រោះទាំង៣នាក់ទី១មាន៖ឈ្មោះ​ ភាស្ស ដេត ភេទ ប្រុស អាយុ១១ ឆ្នាំទី២ ឈ្មោះ ម៉ៅ វីន ភេទប្រុស អាយុ១២ឆ្នាំ
និងទី៣ ឈ្មោះ ឆៃ លាងកញ្ញា ភេទ​ ប្រុស អាយុ១២ឆ្នាំ អ្នកទាំង៣ស្នាក់នៅ ភូមិត្រពាំងទឹម ឃុំព្រាល ស្រុកញ្រ្ជៀច ខេត្តព្រៃវែងជាមួយគ្នា​ ។

ក្មេងប្រុសទាំង៣នាក់ខាងលើត្រូវឱពុកម្តាយទៅរកសុីចំណាកស្រុក ហើយរស់នៅជា​មួយ​ជីដូនឈ្មោះ​ ទូច គីន ភេទស្រី អាយុ៥៨​ឆ្នាំរស់ នៅភូមិឃុំខាងលើ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា​ នៅមុន​ពេលកើតហេតុក្រុមក្មេងប្រុសទាំង៣នាក់នាំគ្នាទៅលេងទឹកស្រះពេលបាយហើយក៏ត្រូវ​បានលង់ទឹកស្លាប់តែម្ដង​។​ បន្ទាប់ពីកើតហេតុ​សមត្ថកិច្ច​ ជំនាញ​បានចុះមកពិនិត្យនិងធ្វើកោ​សល្យវិច្ឆ័យ​ រួចបញ្ជាក់ថា​ ជនរងគ្រោះពិត​ជា​លង់ទឹកស្លាប់ប្រាកដមែន​ ។

ក្រោយពេលពិនិត្យនិងកោសល្យវិច្ឆ័យរួចសមត្ថកិច្ច​ បានធ្វើកំណត់ហេតុប្រគល់សព​ជនរងគ្រោះឲ្យក្រុមគ្រួសារយក​ ទៅធ្វើបុណ្យតាមប្រពីណី៕

ចែករំលែកអត្ថបទ