Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ក្លាយជាអ្នកទោសស្នេហាព្រោះ​តែរួមរក្ស័ជា​មួយជីវ៉ាមិនទាន់គ្រប់វ័យត្រូវម្ដាយស្រីប្ដឹងឲ្យ​សមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីរលួងលោមប្រឡោមស្នេហ៍រួមរក្ស័មេត្រីបានសម្រេចជាច្រើនលើក​ ជាមួយអនីតិជនអាយុ​ក្រោម១៥ឆ្នាំ​ ៖​ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើង​​ នៅវេលា​ម៉ោង​៣​ និង៣០នាទី​រសៀលថ្ងៃទី១៤ខែឧសភាឆ្នាំ២០​១៩​ នៅ​បន្ទប់​ ជួលរបស់យុវជនសង្ស័យ​ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ។

លោកវរះសនីយ៏ឯក​ ជឺម​ ស៊ីថា​ បានឱ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួន​ ឈ្មោះ លី ឌីជេម ហៅ រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ​ទឹកសុទ្ធ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ (មានសារធាតុញៀន)។​ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ​ ឃន វិច្ឆិកាទិត្យារី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ។

បេីតាមសម្ដី​ ម្ដាយក្មេងស្រីរងគ្រោះឈ្មោះ​ លន សុភ័ស ភេទស្រី អាយុ៣៩ឆ្នាំ​ បានឲ្យ
ដឹ​ងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥និង០០នាទី កូនរបស់គាត់បាន​បាត់ចេញពីផ្ទះស្ថិតនៅភូមិរលួសសង្កាត់ជើង​ ឯក ខណ្ឌដង្កោ ហើយគាត់និងសាច់ញាតិបានដើររកតែ រកមិនឃើញឡើយ ។

លុះដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលា​ម៉ោង១១និង៣០នាទី ឈ្មោះ លន សុផាត ភេទស្រី អាយុ៣៨ឆ្នាំ (ត្រូវជាមីងបង្កើតរបស់ក្មេងស្រីរងគ្រោះ) បានឃើញក្មួយស្រី​នៅក្នុងបន្ទប់ជួលរបស់យុវជនសង្ស័យ​ ខាងលេី​ ដែលស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។ ពេលនោះឈ្មោះ លន សុផាត ក៏បានទូរស័ព្ទប្រាប់ម្តាយបង្កើតក្មេងស្រីរងគ្រោះ អោយបានដឹង ហើយម្តាយរបស់ក្មេងស្រីរងគ្រោះក៏បានមកមើលឃើញក្មេងស្រីរងគ្រោះនៅក្នុងបន្ទប់របស់ជនសង្ស័យពិត​មែន ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ជើងឯក អោយជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យយក​មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលជើង​ឯក​តាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ ពិតជាមានការទំនាក់ទំនងស្រលាញ់គ្នាជាមួយ​ក្មេងស្រីរងគ្រោះតាំងពីពាក់កណ្តាលឆ្នាំ២០​១៨ រហូតដល់បច្ចុប្បន្ននិងបានរួមភេទជាមួយ​ ក្មេងស្រីរងគ្រោះបានសម្រេចចំនួន៨ដង ទើប​ ម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះដឹង​ និងបានដាក់ពាក្យបណ្តឹងជនសង្ស័យខាង​លើ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។

បច្ចប្បន្ន​ ជនសង្ស័យត្រូវបានបញ្ជូនមកឃុំខ្លួន​បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

ចែករំលែកអត្ថបទ