Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តព្រូសបុករះម៉ូតូកង់បីឥណ្ឌានិងម៉ូតូសណ្ដោង​រឺម៉កស្លាប់ស្ត្រីម្នាក់និងមនុស្ស៤នាក់​ទៀតរងរបួស

ភ្នំពេញ ៖ រថយន្តព្រូសបើកលឿងដូចហោះ​មិនប្រុងប្រយត្ន័ជ្រុលទៅបុករះម៉ូតូសណ្ដោងរឺម៉កនិងម៉ូតូកង់បីឥណ្ឌាពេញទំហឹង​បណ្ដាល​ឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតនិងមនុស្ស៤​នាក់​ទៀតរងរបួសធ្ងន់និងស្រាល
-គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅ​តាមបណ្តោយផ្លូវជាតិលេខ១​ សង្កាត់​ វាលស្បូវ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹង មុនកើតហេតុគេឃើញ ម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងនិងម៉ូតូកង់បីឥណ្ឌាបើកបរធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ​លេខ​១​ ទិសដៅពីកើតទៅលិច​ ដោយមានអ្នករួមដំណើរជាមួយផង​ ខណៈមកដល់ចំនុច​កើតហេតុស្រាប់តែ​ មានរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-0427 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត (បញ្ច្រាស់គ្នា)ក្នុងល្បឿនលឿនដូចហោះ ហើយក៏រេចង្កូតជ្រុលទៅបុករះរុឺម៉កម៉ូតូនិងកង់បីឥណ្ឌា​ ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ដែលជិះរុឺម៉កម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង ព្រមទាំងមនុស្សប្រុសស្រី៤នាក់ទៀតរងរបួសធ្ងន់និងស្រាល​ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗផងដែរ​។ ភ្លាមៗអ្នកបើកបរ​រថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល​ ។ ចំណែក​ រឺម៉កនិងម៉ូតូកង់បីឥណ្ឌាហើយរថយន្តបង្ករងការខូចខាតយ៉ាងដំណំ​ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​ មូលដ្ឋាន​និងសមត្ថកិច្ច​ ជំនាញបានមកវាស់វែង យករថយន្តនិងរុឺម៉កម៉ូតូ និងកង់បីឥណ្ឌាទៅ​រក្សា​ទុកនៅការិយាល័យចរាចរណ៍ផ្លូវ​ គោក នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពស្ត្រីជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ