Wednesday, September 2, 2026
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ៖ គ្រឿងញៀនបំផ្លិចបំផ្លាញអនាគត គ្រួសារ ទ្រព្យសម្បត្តិ និងសង្គមជាតិយើង

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង កាលពីពេលថ្មីៗកន្លងនេះបានលើកឡើងថា គ្រឿងញៀនបំផ្លិចបំផ្លាញអនាគត គ្រួសារ ទ្រព្យសម្បត្តិ និងសង្គមជាតិយើង ការលើកឡើងដូចនេះគឺនៅក្នុងពិធីសំណេះណាល និងអប់រំដល់ស្រទាប់យុវជន កំពុងសម្រាកព្យាបាលផ្ដាច់សាធាតុញៀន នៅមណ្ឌលកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ដខេត្តបាត់ដំបង ក្នុងនោះផងដែរ

Read More
សន្តិសុខ​សង្គម

ចិនទៀតហើយ!!ចិនវៃចិនរងរបួសធ្ងន់​២នាក់

ភ្នំពេញ៖ បុរសជនជាតិចិនមួយក្រុមបានព្រួត​គ្នាវាយទៅជនជាតិចិនដូចគ្នាពីរនាក់ទៀត ដោយដំដែករលាស់និងដំបងឆក់បណ្តាល​ឲ្យ​បែកក្បាលរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ ម៉ោង៤ទៀបភ្លឺ ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៩ នៅចំណុចអាគារ ឌឺសខាវើរី ហូ ថេល ឯ-ក តាមបណ្តោយផ្លូវ២១៤ខាងកើត អតីត ក្លឹបកម្សាន្ត លុចសារី ប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

Read More
សន្តិសុខ​សង្គម

នាយរងប៉ុស្តិ៍នគរបាលខ្វាវត្រូវរថយន្តក្រុម​ហ៊ុន តេលា ហ្គាស បុកហើយថយកិន​ស្លាប់​យ៉ាងអាណោចអធម៌

ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជា​នាយ​រងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវបានស្លាប់ភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តធន់ធំ កាលពីវេលាម៉ោង៧ និង​១០នាទីយប់ទី១៩ខែកក្កដាឆ្នាំ២០១៩ នៅត្រង់ចំណុចខាងជើងអង្គភាពង៧០ ចំងាយប្រហែល២គីឡូដី តាមបណ្តោយផ្លូវជាតិ​លេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៏សែនជ័យ​ ​រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ យឹង សុិន ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីនគរបាល(នាយរងប៉ុស្តិ៍ឃុំខ្វាវ)រស់នៅភូមិ​កន្សោម​ក្លែង

Read More
សន្តិសុខ​សង្គម

ផ្ទះពលរដ្ឋចំនួន៣ខ្នងត្រូវអគ្គីភ័យឆាបឆេះខូចខាតទ្រព្យសម្បតិ្ដជាច្រើន

កំពង់ធំ៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នងខូចខាតទ្រព្យសម្បតិ្ដ មាស ៨ជី លុយជាច្រើនពាន់ដុល្លារ និងសម្ភារ:មួយទៀត -គ្រោះអគ្គីភ័យនេះបានកើតឡើងនៅ វេលា​ម៉ោង ១២និង០០នាទីថ្ងៃត្រង់នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិត្រដកពង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះទី១-ម្ចាស់ឈ្មោះ សាយ

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចចាប់ខ្លួនមន្ត្រីកងអង្គរក្សម្នាក់ពាក់ព័ន្ធពីបទលួចលុយជាង២លានដុល្លាបញ្ចូនទៅក្រសួងមហាផ្ទៃ

ភ្នំពេញ៖កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ បានសហការជាមួយកម្លាំងនគរ​បាល​ ខណ្ឌសែនសុខចាប់ខ្លួនមន្ត្រីបម្រើការ​ងារនៅនាយកដ្ឋានកងអង្គរក្សម្នាក់នៅព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩នេះដោយចោទប្រកាន់ពីបទលួចលុយជាង២លានដុល្លារអាមេរិកហើយខណៈពេលនេះសមត្ថកិច្ចរកឃើញលុយជាក់ស្ដែងចំនួន២៥ម៉ឺនដុល្លារនៅផ្ទះរបស់ជនសង្ស័យស្ថិតនៅភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ ជនសង្ស័យមានឈ្មោះអៀមសំអនភេទ​ប្រុសអាយុ៣៧ឆ្នាំមុខរបរយោធាបម្រើការ​ងារនៅនាយដ្ឋានកងអង្គរក្សមានឋានៈអនុសេនីយ៍ឯកមុខងារជាមន្ត្រីជំនួយការស្រាវជ្រាវសន្តិសុខមានទីលំនៅផ្ទះសង់ថ្មីភូមិ​បាយ៉ាបសង្កាត់ភ្នំពេញថ្មីទីដែលសមត្ថកិច្ចចាប់ខ្លួន។ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងនៅ​រសៀលថ្ងៃទី១៩ខែកក្កដានេះថាសមត្ថកិច្ចខណ្ឌសែនសុខបានសហការចាប់ខ្លួន​ ជន​សង្ស័យពិតប្រាកដមែនដែលពេលនេះជនសង្ស័យត្រូវបានបញ្ជូនទៅនគរបាល​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី។តែពាក់ព័ន្ធរឿងអ្វីឲ្យពិតប្រាកដនោះប្រភពព័ត៌មានមិនបានដឹងនោះទេ។ ប្រភពដដែលបានឲ្យដឹងទៀតថាការចាប់​ខ្លួនជនសង្ស័យម្នាក់នេះធ្វើឡើងតាមបណ្តឹងជនរងគ្រោះដែលប្តឹងទៅក្រសួងមហាផ្ទៃថាបានបាត់លុយ២លាន៤០ម៉ឺនដុល្លារដែលកាលពីម្សិលមិញនេះសមត្ថកិច្ចបានចាប់ខ្លួន​បក្ខពួករបស់គេម្នាក់នៅខណ្ឌចំការមនរកឃើញលុយជាង១០ម៉ឺនដុល្លារនិងបន្តស្រាវជ្រាវមកចាប់ខ្លួនជនម្នាក់នេះទៀតគឺឈ្មោះអៀមសំអនរកឃើញលុយ២៥ម៉ឺនដុល្លារ​សុទ្ធតែក្រដាសប្រាក់១០០ដុល្លារ​សុទ្ធចំនួន​២៥ដុំដែលគេទុកនៅក្នុងផ្ទះនិងដកហូត​អាវុធខ្លី១ដើមម៉ាកkimBer លេខសម្គាល់1765 មានគ្រាប់ចំនួន៨នៅក្នុងបង់និងវិទ្យុទាក់ទង១គ្រឿងរួមទាំងឯកសារផ្ទាល់ខ្លួន​ពាក់ព័ន្ធអង្គភាពបម្រើការងារនៅនាយកដ្ឋានអង្គរក្សផងដែរ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែបន្តធ្វើការ​ស្រាវជ្រាវបន្ថែមទៀតដើម្បីតាមចាប់បក្ខពួក​របស់គេនិងរកលុយដែលបានបាត់រាប់លាន​ដុល្លារនោះមកវិញផងដែរ៕

Read More
សន្តិសុខ​សង្គម

តួល្ខោនម្នាក់រៀបចំសម្ដែងស្រាប់តែចោរ​លួចម៉ូតូបាត់

ភ្នំពេញ៖ បុរសជាតួឯកល្ខោន​ម្នាក់ ផាត់មុខ លាបម្សៅ​រៀបចំឡើងសម្តែង​ស្រាប់តែចោរ​ លួចម៉ូតូនៅមុខរោងល្ខោន យកទៅបាត់ -ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង៧និង​៤០​នាទី​យប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិព្រៃល្វា សង្កាត់​ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ជីម សុធារី ភេទ​ប្រុស​ អាយុ២០ឆ្នាំជាសិល្បករល្ខោនបាសាក់ មានស្រុកកំណើតនៅ

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ​២នាក់ប៉ុនប៉ង​លួច កាច់កម៉ូតូ

ភ្នំពេញ៖​ កម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ប៉ុនប៉ងលួច កាច់ក​ម៉ូតូនៅចំណុច​ ផ្លូវបេតុងភូមិបុរីកម្មករ សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង០៥ និង០០នាទី ។ សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យចំនួន ០២នាក់រួមមាន ៖​១-ឈ្មោះ ទូច លីហេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ

Read More
សន្តិសុខ​សង្គម

លោក​ ជា​ ពិសី​ អភិបាលខណ្ឌឫស្សីកែវដឹក​នាំកម្លាំងបង្ក្រាបហ្គេមបាញ់ត្រីនៅភូមិលូ៣​ទីតាំងអូសរឹបទូរហ្គេម៦គ្រឿង​ តែមិនទាន់បង្ក្រាបទីតាំងមួយទៀតនៅច្រកចូលផ្សារគីឡូលេខ៦

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាព​ខ័​ណ្ឌ​ឫស្សីកែវ ដឹកនាំដោយ​ លោក​ ជា​ ពិសី​ អភិ​បាល​ ខណ្ឌ​ បាន​ប្រើ​វិធានការ​ក្តៅ​ចុះបង្ក្រាបទីតាំង​បន​ល្បែង​សុីសង​ហ្គេម​បាញ់​ត្រី​ ៣​ទីតាំង រឹបអូស​ទូរ​ហ្គេម បានចំនួន​៦​គ្រឿង ។ -ប្រតិបត្តិ​ការបង្ក្រាប​ប​ន​ល្បែង​​នេះ បាន​ធ្វើឡើង​កាលពីល្ងាចថ្ងៃទី១៨ខែកក្ដដាឆ្នាំ២០១៩​ស្ថិតនៅ​ក្រុមទី​០៩ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ប្រតិបត្តិការបង្ក្រាបនេះបាន

Read More
សន្តិសុខ​សង្គម

ជនជាតិចិនបើករថយន្តបុករបាំងថ្មទ្រូងផ្លូវក្រឡាប់រងរបួសស្រាល

ភ្នំពេញ៖ បុរសជនជាតិចិន ម្នាក់បើករថយន្តក្នុងល្បឿនលឿនមិនប្រុងប្រយត្ន័ក៏ជ្រុលទៅ​បុកបញ្ឆិតរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង និងធ្វើឲ្យអ្នកបើកបរ​រងរបួសស្រាល​ ៖​ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ និង១០នាទី​ភ្លឺថ្ងៃទី១៩​ខែកក្កដាឆ្នាំ២០១៩ នៅចំណុច​ស្តុបគីរីរម្យ តាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវ​លេខ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបង្កម៉ាក KIA visto ពណ៌ផ្ទៃមេឃ

Read More
សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ម្នាក់​ទៅតុលាការ

ភ្នំពេញ៖​ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវ​បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ -ជនសង្ស័យ ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ ១៦ឆ្នាំ រូបគេ ខាងលើត្រូវបានកម្លាំងល្បាតមូលដ្ឋាន​ អាវុធហត្ថខណ្ឌ៧មករា

Read More