Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់!!រថយន្តហាយលែនឌ័របុកម៉ូតូកង់បីឥណ្ឌាស្លាប់២នាក់របួសធ្ងន់ស្រាល​៣នាក់

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស២​នាក់បានស្លាប់និង៣នាក់ទៀតរបួសធ្ងន់និងស្រាល​នៅក្នុងហេតុការណ៍​រថយន្តហាយឡែនឌ័រនិងម៉ូតូកង់បីឥណ្ឌាបុកគ្នា
គ្រោះថ្នាក់ចរាចណ៍ដ៏រន្ធត់នេះបានកេីតឡេីង​កាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី​២១​ខែកក្កដាឆ្នាំ២០១៩​ នៅតាមបណ្ដោយ​ផ្លូវ​៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ ញ៉ួន​ គិន​ ភេទប្រុសអាយុ៦៦ឆ្នាំ​ ចំណែកប្រពន្ធឈ្មោះ​ លាង​ ហាក់​ អាយុ៦៩ឆ្នាំ​ ស្នាក់ភូមិត្នោតជ្រុំ​ សង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ។
-ចំណែកអ្នករងរបួស៣នាក់ទៀតនៅមិនទាន់ស្គាលអត្តសញ្ញាណនោះទេ ។

តាមសម្តីកូនជនរងគ្រោះបានឲ្យដឹងថា​ មុន​ពេលកេីតហេតុក្រុមគ្រួសាររបស់គាត់បានចូលរួមកម្មវិធីបងប្អូននៅបឹងត្របែក បន្ទាប់​មកឪពុកម្តាយគាត់និងកូនស្រីម្នាក់រួមទាំងចៅតូចម្នាក់ទៀតបានមកមុនដោយជិះកង់បីឥណ្ឌាខណះមកដល់ចំណុចកេីតហេតុក៏ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្តង។
-តាមសាក្សីនៅកន្លែងកេីតហេតុបានឲដឹងថា មុនកេីតហេតុគេបានឃេីញបុរសម្នាក់បេីក​ម៉ូតូកង់បីឥណ្ឌាពាក់ស្លាកលេខ ភ្នំពេញ 1HA-0153 ពណ៍លឿងដឹកភ្ញៀវចំនួន៤​នាក់ប្តីប្រពន្ធកូននិងចៅតូចម្នាក់ទៀតធ្វេីដំណេីរពីជេីងទៅត្បូងបានវ៉ាជែងនិង​រថយន្តមួយគ្រឿងតែវ៉ាមិនផុតខណះមកដល់ចំណុចកេីតហេតុក៏ជ្រុលទៅបុកនិងរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៍ទឹក​ប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ 2AV-3036 បេីកបរដោយបុរសម្នាក់និងនារីជនជាតិចិនម្នាក់ទៀតរួមដំណេីរបញ្ច្រាស់ទិសដៅគ្នា ចំពីមុខពេញទំហឹងបណ្តាលអោយគៀបតៃកុងកង់បីជាប់ចំណែកភ្លៀវ៤នាក់អង្គុយខាងក្រោយបោកផ្ទប់ស្លាប់ស្ត្រីម្នាក់ភ្លាម​នៅ​កន្លែងកេីតហេតុ​ ចំណែក៤នាក់ទៀតរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗតែបុរសជាប្តីដោយសាររបួសធ្ងន់ធ្ងរ​ពេកក៏ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រោយកេីតហេតុតៃកុងរថយន្តបានចុះគេចខ្លួន​បាត់ដោយបន្សល់រថយន្តនិងនារីជនជាតិ​ចិននៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ច​មូលដ្ឋានទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី​ភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕

ចែករំលែកអត្ថបទ