សន្តិសុខ​សង្គម

ផ្ទះពលរដ្ឋចំនួន៣ខ្នងត្រូវអគ្គីភ័យឆាបឆេះខូចខាតទ្រព្យសម្បតិ្ដជាច្រើន

កំពង់ធំ៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នងខូចខាតទ្រព្យសម្បតិ្ដ មាស ៨ជី លុយជាច្រើនពាន់ដុល្លារ និងសម្ភារ:មួយទៀត
-គ្រោះអគ្គីភ័យនេះបានកើតឡើងនៅ វេលា​ម៉ោង ១២និង០០នាទីថ្ងៃត្រង់នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិត្រដកពង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះទី១-ម្ចាស់ឈ្មោះ សាយ កុសល់ ភេទប្រុស ៤៤ឆ្នាំប្រពន្ធឈ្មោះ សៀង គឹមហ៊ាន់ អាយុ ៣៩ឆ្នាំ ផ្ទះទំហំ៧x១២ម៉ែត្រ ប្រក់ក្បឿងជញ្ជាំងក្តារខូចខាតទាំងស្រុង​ ទូរទស្សន៍ចំនួន១គ្រឿងបាស្ត​ចំនួន១គូ,ប្រាក់ដុល្លារចំនួន៣០០០​ដុល្លារ,​មាសចំនួន ៨ជី,សម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
ផ្ទះទី២-ម្ចាស់ឈ្មោះ អៀន អឿន ភេទប្រុស អាយុ ៥០ឆ្នាំប្រពន្ធឈ្មោះ សំភាន់ អាយុ ៤០​ឆ្នាំ ផ្ទះទំហំ ៦x៨ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តារ ខូចខាតផ្ទះប្រហែល២០%។
ផ្ទះទី៣-ម្ចាស់ឈ្មោះ សាយ មី ភេទស្រី អាយុ ៦៩ឆ្នាំ ផ្ទះទំហំ៦x៨ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តារខូចខាតផ្ទះប្រហែល២០%។
-សមត្ថកិច្ចបន្តថា​ មូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

-សមត្ថកិច្ចបានអោយដឹងទៀតថា​ ក្នុងហេតុ​អគ្គីភ័យនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ត​ ពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំនួន១គ្រឿង និង​រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុក ចំនួន១គ្រឿងប្រើប្រាស់ទឹក​សរុប​ចំនួន០៥រថយន្តស្មើនិង២០ម៉ែត្រគុប ទើប​រលត់ទាំងស្រុង ៕

ចែករំលែកអត្ថបទ