Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

តួល្ខោនម្នាក់រៀបចំសម្ដែងស្រាប់តែចោរ​លួចម៉ូតូបាត់

ភ្នំពេញ៖ បុរសជាតួឯកល្ខោន​ម្នាក់ ផាត់មុខ លាបម្សៅ​រៀបចំឡើងសម្តែង​ស្រាប់តែចោរ​ លួចម៉ូតូនៅមុខរោងល្ខោន យកទៅបាត់
-ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង៧និង​៤០​នាទី​យប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិព្រៃល្វា សង្កាត់​ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ជីម សុធារី ភេទ​ប្រុស​ អាយុ២០ឆ្នាំជាសិល្បករល្ខោនបាសាក់ មានស្រុកកំណើតនៅ ភូមិស្វាយអាត់លើឃុំព្រែកតាមាក់​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ថា គាត់​បានមកសម្តែងល្ខោនបាសាក់​នៅភូមិឃុំកើត​ ហេតុខាងលើអស់រយៈពេលមួយសប្តាហ៍​មក​ហើយ ហើយការសម្តែងនេះ ដើម្បីរៃអង្គាសថវិកា និងប្រាក់ឧបត្ថម្ភយកទៅផ្គត់ផ្គង់ដល់​ក្រុមល្ខោនដែលខ្វះខាត។ ហើយរឿងដែល​ត្រូវសម្តែងនៅយប់កើតហេតុនេះគឺ «រឿងសូរិយាអស្ដង្គត» ដែលជនរងគ្រោះសម្តែងជាតួឯកទៀតផង។​ ចំណែកម៉ូតូជនសង្ស័យលួចយកទៅ​ ម៉ាកហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CZ-8857 ដែលមុនកើតហេតុគឺគាត់បាន​ទុកនៅមុខរោងល្ខោន​ ខណៈដែលរូបគាត់​កំពុងផាត់មុខលាបម្សៅរៀបនិងសម្ដែងទៅ​ហើយស្រាប់តែបាត់ម៉ូតូ​ ក៏ផ្អើលរួចបានផ្អាកការសម្តែងភ្លាមៗតែម្តងប្រញាប់ដើររកម៉ូតូតែរកមិនឃើញក៏មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោម​ចៅ២​ ដើម្បីឲ្យជួយ​អន្តរាគមន៍ស្រាវជ្រាវរក​ម៉ូតូមកវិញ​ ៕