Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ​២នាក់ប៉ុនប៉ង​លួច កាច់កម៉ូតូ

ភ្នំពេញ៖​ កម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ប៉ុនប៉ងលួច កាច់ក​ម៉ូតូនៅចំណុច​ ផ្លូវបេតុងភូមិបុរីកម្មករ សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង០៥ និង០០នាទី ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យចំនួន ០២នាក់រួមមាន ៖​១-ឈ្មោះ ទូច លីហេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងអង្គការមិត្តសំឡាញ់ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន(មានសារធាតុញៀន) ។
២-ឈ្មោះ ឆន់ ចាន់ណា ភេទប្រុស អាយុ​២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបន្ទាយស្លឹក​ សង្កាត់ស្ទឹងមាន​ជ័យ ខណ្ឌមានជ័យ (មានសារធាតុញៀន) ។

សម្ភារៈដកហូតបានមាន ដែកកែ្នសម្រាប់កាច់កម៉ូតូ ០១ ។

ប្រភពដដែលបានបន្ដថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលទឹកថ្លា បានធ្វើការ​ល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០២នាក់ កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លូនរកឃើញវត្ថុតាងខាងលើ រួចសមត្ថកិច្ចយើងនាំខ្លួនជន​សង្ស័យធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

ចែករំលែកអត្ថបទ