Saturday, September 27, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

ស្ត្រីអ្នកលក់ផ្លែឈើម្នាក់ត្រូវចោរឆក់កាបូបអស់ជាងមួយពាន់ដុល្លារ​ ហួសចិត្តពេលទៅ​ដាក់ពាក្យបណ្ដឹងឃើញសុទ្ធតែសំបកកំប៉ុងស្រាបៀរនៅមុខប៉ុស្តិ៍

ភ្នំពេញ ៖ ស្ត្រីម្នាក់កំពុងបើករុឺម៉កសណ្ដោងលក់ផ្លែឈើ ស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូធំមួយគ្រឿងធ្វើសកម្មភាពឆក់ការបូប​បាន​សម្រេច រួចជិះគេចខ្លួនបាត់ស្រមោល ខណៈសមត្ថកិច្ចកំពុងលង់លក់ក្នុងដំណេក ។ -ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង​៤និង១០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចការ៉ាស់​ ភីស៊ីធី ក្នុងសង្កាត់​ស្ទឹងមាន​ជ័យ​ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ -ជនរងគ្រោះមានឈ្មោះ រៀង សុធី

Read More
សន្តិសុខ​សង្គម

ជនជាតិចិនដែលសម្លាប់សង្សាខ្លួនឯង និងមានកូនក្នុងពោះមួយខែ ហើយដុតសាកសពចោលនៅក្បែរស្ពានព្រែកព្នៅនោះចាប់បានហើយ

ភ្នំពេញ៖ ជនជាតិចិន ដែលសម្លាប់សង្សាខ្លួនឯងដែលជនជាតិចិនដូចគ្នា និងមានកូនក្នុងពោះមួយខែ ហើយដុតសាកសពចោល នៅក្បែរស្ពានព្រែកព្នៅ ខណ្ឌជ្រោយចង្វារ កម្លាំងជំនាញនាយកដ្ឋានគរបាលព្រហ្មទណ្ឌ តាមចាប់ខ្លួនបានហើយ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីរូបគេត្រឡប់មកប្រទេសកម្ពុជាវិញ ហើយគេចខ្លួនមួយរយៈបន្ទាប់ពីធ្វើសកម្មភាព។ ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន

Read More
សន្តិសុខ​សង្គម

លោក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌ​ដង្កោ​ ដឹកនាំកម្លាំងដាក់គោល​ដៅ​ត្រួតពិនិត្យ​ច្បាប់ចរាចរណ៍ពិសេសអ្នកជិះម៉ូតូមិនពាក់​មួក​សុវត្តិភាព

ភ្នំពេញ៖​ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​កាលពីពេលថ្មីៗនេះបានប្រកាសនិងណែនាំដល់សមត្ថកិច្ចថាដើម្បីកាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍នៅកម្ពុជាទោះបីក្នុងកាលៈទេសៈណាក៏ដោយអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពនិងម៉ូតូមិនមានកញ្ចក់ពេលបើកបរនឹងត្រូវឃាត់មិនឲ្យធ្វើដំណើរទៅមុខទេទាល់តែទាក់ទងរកមួកសុវត្ថិភាពមកពាក់និងរកកញ្ចក់មកដាក់សិនទើបអនុញ្ញាតឲ្យធ្វើដំណើរទៅមុខបន្តទៀតដោយមិនធ្វើការផាកពិន័យរយៈពេល១ខែ​ចាប់គិតពីថ្ងៃទី១៨ខែកក្កដាដល់ថ្ងៃទី១៨ខែ​សីហា​ឆ្នាំ២០១៩លើសពីនេះនគរបាលត្រូវផាកពិន័យតាមច្បាប់។ ជាក់ស្តែង​ អធិការដ្ឋាននគរបាលខណ្ឌដង្កោ​  នៅព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៩​នេះបាន​ អនុវត្តតាមអនុសាសន៍របស់សម្តេចក្រឡា​ហោសខេង  ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកយ៉ាងខ្ជាប់​ខ្ជួនដោយបានដាក់គោល​ដៅត្រួតពិនិត្យ​ ច្បាប់ចរាចរណ៍ផ្លូវគោកនៅ​ចំណុច​ ស្តុប​ ផ្លូវ៥០ម៉ែត្រកែងនិង៦០ម៉ែត្រស្ថិតក្នុងភូមិព្រែកថ្លឹងសង្កាត់​ជើងឯកខណ្ឌដង្កោ​ ។ លោកអធិការបន្តថាកម្លាំងសមត្ថកិច្ចបានដាក់​ គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍អ្នក​ដែលមិនពាក់មួកសុវត្ថិភាពនេះជាប្រចាំរយៈពេល១ខែដោយមិនធ្វើការផាកពិន័យនោះទេគ្រាន់តែឃាត់ទុកហើយណែនាំឱ្យពួកគាត់ទៅរកមួកសុវត្ថិភាពមកពាក់ទើបឱ្យធ្វើដំណើរទៅមុខទៀត។ លោក​ ជឹម​ សុីថា​ បន្តថាយើងធ្វើនេះគឺអនុវត្តតាមអនុសាសន៍របស់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃខណៈសម្តេចមានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ឆ្នាំ២០១៩កាលពីរសៀលថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៩កន្លងទៅនេះ។ –ជាមួយគ្នានោះលោកអធិការរូបនេះក៏បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលជិះម៉ូតូនៅលើដងផ្លូវទាំងអស់ត្រូវតែ​ពាក់​មួយសុវត្ថិភាពគ្រប់ពេលវេលាដោយយើងទុករយៈ១ខែមិនផាកពិន័យទេចាប់គិត​ពីថ្ងៃទី១៨ខែកក្កដាដល់ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩លើសពីនេះនគរបាលនឹងត្រូវអនុវត្តផាកពិន័យតាមច្បាប់ជាធរមាន៕

Read More
សន្តិសុខ​សង្គម

គួរឲ្យអាសូរណាស់!! ក្មេងប្រុសអាយុ២​ ឆ្នាំម្នាក់ លង់ទឹកស្រះស្លាប់ខណៈម្ដាយដេកលក់

កោះកុង៖​ អាសូរណាស់​ ! ក្មេងប្រុសអាយុ២​ឆ្នាំម្នាក់បានលង់ទឹកស្រះក្បែផ្ទះស្លាប់យ៉ាង​អាណោចអធម៌​ ខណៈពេលម្ដាយដេកលក់ -ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើង​កាល​ពី​វេលាម៉ោង២និង៤៥នាទី​រសៀលថ្ងៃទី២២​ ខែ កក្កដា ឆ្នាំ២០១៩ នៅចំណុចស្រះទីកក្បែរ​ផ្ទះ​ ស្ថិតនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ។ សមត្ថកិច្ចបានអោយដឹងថា​ ក្មេងប្រុសដែល​លង់ទឹកស្លាប់ មានឈ្មោះ អ៊ុក ស៊ីណូន

Read More
សន្តិសុខ​សង្គម

បើករថយន្តស៊េរីទំនើបមិនប្រ​យត្ន័ជ្រុលបុក​របាំងថ្មចែកផ្លូវក្រឡាប់ផ្ងាជើងច្រង៉ាង

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយនារីម្នាក់​ទៀត បានបើក​រថយន្តស៊េរីទំនើបបោះពួយយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុក​របាំង​ថ្មចែកទ្រូងផ្លូវពេញទំហឹង ក្រឡាប់ផ្ងាជើង -គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារហេងលី តាមបណ្ដោយផ្លូវ២៧១ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន​សុខ រាជធានីភ្នំពេញ ។ -យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀតបានបើករថយន្តមួយគ្រឿងម៉ាក REX TON ពណ៌ខ្មៅ

Read More
សន្តិសុខ​សង្គម

ផឹកសុីចំស្រាកាចបោកកែវផ្អើលពេញហាង​ សន្តិសុខទៅឃាត់វៃទាំងសន្តិសុខ​ទៀត

ភ្នំពេញ៖ បុរសមួយក្រុមមានគ្នា៤នាក់ចូលទៅ​ផឹកសុី​ ក្នុងហាង​គោដុត​(​ រិទ្ធ​ វិទូ​)​លុះ​ដល់​ពេល​ពេលស្រវឹង​ ទាស់សម្ដីគ្នាបោក​កែវនិង​បង្កហឹង្សា​ ភ្ញាក់ផ្អើលភ្ញៀវពេញហាង​ ពេល​សន្តិសុខ​ ទៅឃាត់វៃទាំងសន្តិសុខ -ហេតុការណ៍​នេះកើតឡើងនៅវេលាម៉ោង​១០​យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងហាងគោដុត (រិទ្ធ វិទូ )ច្រកចូលទីលានចាក់​សម្រាមចាស់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

Read More
សន្តិសុខ​សង្គម

គ្រួសារនៃសពសមាជិកអាវុធហត្ថរាជធានីភ្នំពេញមា្នក់ បានទទួលមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួនសែសិបលានបួនសែនរៀល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ គ្រួសារនៃសពសមាជិកអាវុធហត្ថរាជធានីភ្នំពេញម្នាក់ ដែលជួបរឿងអកុសល គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាត់បង់ជីវិត កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ និងមានមហាជនជាច្រើន បានបង្ហោះនូវសារចូលរួមរំលែកទុក្ខ ក្នុងបណ្តាញហ្វេសប៊ុក ដោយបានរៀបរាប់ ពីសកម្មភាព របស់លោក កាលនៅរស់ តែងតែដឹកដៃក្មេងៗ សិស្សសាលាបឋមសិក្សាព្រែកលៀប

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចស្រុកបូទុមសាគរនាំកម្លាំងចុះបង្ក្រាបទីតាំងជល់មាន់ តែខណៈទៅដល់ទីតាំងបានត្រឹមខកចិត្ត

ខេត្តកោះកុង៖ ទីតាំងសង្វៀនមាន់មួយកន្លែងហាក់ដូចដឹងមុនថាសមត្ថកិច្ចចុះបង្ក្រាបអញ្ចឹង ខណៈដែលកម្លាំងចុះទៅដល់ឃើញតែសង្វៀនទទេ ។ ការចុះបង្ក្រាបធ្វើឡើងនៅវេលាម៉ោង០២:០០នាទីរសៀល នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះឯង។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ ផន អធិការស្រុក ចុះបង្ក្រាបទីតាំងជល់មាន់នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ហើយប្រភពបានបន្តទៀតថា

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់!!រថយន្តហាយលែនឌ័របុកម៉ូតូកង់បីឥណ្ឌាស្លាប់២នាក់របួសធ្ងន់ស្រាល​៣នាក់

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស២​នាក់បានស្លាប់និង៣នាក់ទៀតរបួសធ្ងន់និងស្រាល​នៅក្នុងហេតុការណ៍​រថយន្តហាយឡែនឌ័រនិងម៉ូតូកង់បីឥណ្ឌាបុកគ្នា គ្រោះថ្នាក់ចរាចណ៍ដ៏រន្ធត់នេះបានកេីតឡេីង​កាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី​២១​ខែកក្កដាឆ្នាំ២០១៩​ នៅតាមបណ្ដោយ​ផ្លូវ​៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ ញ៉ួន​ គិន​ ភេទប្រុសអាយុ៦៦ឆ្នាំ​ ចំណែកប្រពន្ធឈ្មោះ​ លាង​ ហាក់​ អាយុ៦៩ឆ្នាំ​ ស្នាក់ភូមិត្នោតជ្រុំ​ សង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ។ -ចំណែកអ្នករងរបួស៣នាក់ទៀតនៅមិនទាន់ស្គាលអត្តសញ្ញាណនោះទេ

Read More
សន្តិសុខ​សង្គម

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ៖ គ្រឿងញៀនបំផ្លិចបំផ្លាញអនាគត គ្រួសារ ទ្រព្យសម្បត្តិ និងសង្គមជាតិយើង

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង កាលពីពេលថ្មីៗកន្លងនេះបានលើកឡើងថា គ្រឿងញៀនបំផ្លិចបំផ្លាញអនាគត គ្រួសារ ទ្រព្យសម្បត្តិ និងសង្គមជាតិយើង ការលើកឡើងដូចនេះគឺនៅក្នុងពិធីសំណេះណាល និងអប់រំដល់ស្រទាប់យុវជន កំពុងសម្រាកព្យាបាលផ្ដាច់សាធាតុញៀន នៅមណ្ឌលកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ដខេត្តបាត់ដំបង ក្នុងនោះផងដែរ

Read More