Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

ស្ត្រីអ្នកលក់ផ្លែឈើម្នាក់ត្រូវចោរឆក់កាបូបអស់ជាងមួយពាន់ដុល្លារ​ ហួសចិត្តពេលទៅ​ដាក់ពាក្យបណ្ដឹងឃើញសុទ្ធតែសំបកកំប៉ុងស្រាបៀរនៅមុខប៉ុស្តិ៍

ភ្នំពេញ ៖ ស្ត្រីម្នាក់កំពុងបើករុឺម៉កសណ្ដោងលក់ផ្លែឈើ ស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូធំមួយគ្រឿងធ្វើសកម្មភាពឆក់ការបូប​បាន​សម្រេច រួចជិះគេចខ្លួនបាត់ស្រមោល ខណៈសមត្ថកិច្ចកំពុងលង់លក់ក្នុងដំណេក ។
-ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង​៤និង១០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចការ៉ាស់​ ភីស៊ីធី ក្នុងសង្កាត់​ស្ទឹងមាន​ជ័យ​ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

-ជនរងគ្រោះមានឈ្មោះ រៀង សុធី ភេទ​ស្រី អាយុ៤១ឆ្នាំ មុខរបលក់ផ្លែឈើស្នាក់នៅផ្ទះជួលត្រពាំងសិលា ខណ្ឌដង្កោ​ និងមានស្រុកកំណើតភូមិទួលស្នួល ឃុំទួលស្នួល ស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំ។

-យោងតាមសម្ដីស្ត្រីរងគ្រោះបានរៀបរាប់​ប្រាប់ទាំងយំអួលដើមកថាមុនពេលកើតហេតុ​រូបគាត់បើកម៉ូតូរឺម៉ក ពាក់ស្លាកលេខ​ភ្នំពេញ​1P-0834 ចេញពីផ្ទះជួល ក្នុងគោលបំណង​ទៅយកផ្លែឈើនៅផ្សារដើមគរ ដោយធ្វើដំណើរតាមផ្លូវ២១៧ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ​ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូធុនធំមួយគ្រឿង មិនចាំស្លាកលេខ ជិះមកពីក្រោយរួចធ្វើសកម្មភាពឆក់ការបូប​ស្ពាយរបស់គាត់បានសម្រេច រួចព្យាយាមជិះគេចសំដៅទៅផ្សារដើមគរ ហើយ​គាត់បាន​ស្រែកចោរៗបើកម៉ូតូរឺម៉កដេញពីក្រោយដែរ តែគ្មាននណាម្នាក់ជួយដេញគាត់សោះសូម្បី​ តែសមត្ថកិច្ចក៏គ្មានម្នាក់នោះដែរ ។
-ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងទៀតថារបស់​ដែលនៅក្នុងការបូប មានលុយខ្មែរនិងដុល្លាសរុបជាងមួយពាន់ដុល្លា​ ទូរសព្ទ័ដៃមួយគ្រឿងកាតគ្រីម៉ូតូមួយនិងអត្តសញ្ញាណបណ័្ណ​មួយសន្លឹក។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមតែ​ឈរទ្រហោយំស្ដាយទ្រព្យសម្បត្តិនិងជិះម៉ូតូសណ្ដោងរុឺម៉ករបស់ខ្លួនមកក្រោមស្ពានអាកាសស្ទឹងមានជ័យទាំងអស់សង្ឃឹមនិងបាន​ឲ្យក្រុមអ្នកយកព័ត៌មានជូនទៅដាក់​ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីឲ្យសមត្ថកិច្ច​ អន្តរាគមន៍ជួយស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដាន្ទា​ទោស​តាមច្បាប់ -​ ខណៈដល់ប៉ុស្តិ៍​ ជនរងគ្រោះសម្ដែង​ការហួសចិត្ត​ ព្រោះឃើញសុទ្ធតែសំបកកំប៉ុង​ស្រាបៀរនៅមុខប៉ុស្តិ៍​ ចឹងបានមិនមានប៉ូលិសល្បាត​ ៕