Friday, October 2, 2026
Latest:
សន្តិសុខ​សង្គម

លោក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌ​ដង្កោ​ ដឹកនាំកម្លាំងដាក់គោល​ដៅ​ត្រួតពិនិត្យ​ច្បាប់ចរាចរណ៍ពិសេសអ្នកជិះម៉ូតូមិនពាក់​មួក​សុវត្តិភាព

ភ្នំពេញ៖​ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​កាលពីពេលថ្មីៗនេះបានប្រកាសនិងណែនាំដល់សមត្ថកិច្ចថាដើម្បីកាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍នៅកម្ពុជាទោះបីក្នុងកាលៈទេសៈណាក៏ដោយអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពនិងម៉ូតូមិនមានកញ្ចក់ពេលបើកបរនឹងត្រូវឃាត់មិនឲ្យធ្វើដំណើរទៅមុខទេទាល់តែទាក់ទងរកមួកសុវត្ថិភាពមកពាក់និងរកកញ្ចក់មកដាក់សិនទើបអនុញ្ញាតឲ្យធ្វើដំណើរទៅមុខបន្តទៀតដោយមិនធ្វើការផាកពិន័យរយៈពេល១ខែ​ចាប់គិតពីថ្ងៃទី១៨ខែកក្កដាដល់ថ្ងៃទី១៨ខែ​សីហា​ឆ្នាំ២០១៩លើសពីនេះនគរបាលត្រូវផាកពិន័យតាមច្បាប់។

ជាក់ស្តែង​ អធិការដ្ឋាននគរបាលខណ្ឌដង្កោ​  នៅព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៩​នេះបាន​ អនុវត្តតាមអនុសាសន៍របស់សម្តេចក្រឡា​ហោសខេង  ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកយ៉ាងខ្ជាប់​ខ្ជួនដោយបានដាក់គោល​ដៅត្រួតពិនិត្យ​ ច្បាប់ចរាចរណ៍ផ្លូវគោកនៅ​ចំណុច​ ស្តុប​ ផ្លូវ៥០ម៉ែត្រកែងនិង៦០ម៉ែត្រស្ថិតក្នុងភូមិព្រែកថ្លឹងសង្កាត់​ជើងឯកខណ្ឌដង្កោ​ ។

លោកអធិការបន្តថាកម្លាំងសមត្ថកិច្ចបានដាក់​ គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍អ្នក​ដែលមិនពាក់មួកសុវត្ថិភាពនេះជាប្រចាំរយៈពេល១ខែដោយមិនធ្វើការផាកពិន័យនោះទេគ្រាន់តែឃាត់ទុកហើយណែនាំឱ្យពួកគាត់ទៅរកមួកសុវត្ថិភាពមកពាក់ទើបឱ្យធ្វើដំណើរទៅមុខទៀត។

លោក​ ជឹម​ សុីថា​ បន្តថាយើងធ្វើនេះគឺអនុវត្តតាមអនុសាសន៍របស់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃខណៈសម្តេចមានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ឆ្នាំ២០១៩កាលពីរសៀលថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៩កន្លងទៅនេះ។

–ជាមួយគ្នានោះលោកអធិការរូបនេះក៏បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលជិះម៉ូតូនៅលើដងផ្លូវទាំងអស់ត្រូវតែ​ពាក់​មួយសុវត្ថិភាពគ្រប់ពេលវេលាដោយយើងទុករយៈ១ខែមិនផាកពិន័យទេចាប់គិត​ពីថ្ងៃទី១៨ខែកក្កដាដល់ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩លើសពីនេះនគរបាលនឹងត្រូវអនុវត្តផាកពិន័យតាមច្បាប់ជាធរមាន៕

ចែករំលែកអត្ថបទ