Friday, September 26, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

សង្ស័យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សី​កែវ​ខ្លាច​អំណាចម្ចាស់បនល្បែងហ្គេមបាញ់ត្រី​ ទើប​មិនហ៊ានបង្ក្រាប

ភ្នំពេញ៖បើទោះបីដឹងថាហ្គេមបាញ់ត្រីគឺ​ជា​ល្បែងស៊ីសងខុសច្បាប់ដែលត្រូវបានសាលារាជធានីភ្នំពេញមិនអនុញ្ញាតិអោយបើកអាជីវកម្មដាច់ខាតយ៉ាងណាក៏ដោយ។   តែផ្ទុយទៅវិញបច្ចប្បន្ននៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវល្បែងហ្គេមបាញ់ត្រីខុសច្បាប់នេះកំពុងបើកលេងយ៉ាងរលូនដោយមិន​មានការហាមឃាត់ពីសំណាក់អាជ្ញាធរខណ្ឌឬស្សីកែវនោះឡើយ។ មតិមហាជនលើកឡើងថាទីតាំងហ្គេមបាញ់ត្រីនេះហើយគឺតែងតែប្រមូលផ្តុំទៅដោយ​ក្មេងទំនើងជួញដូរគ្រឿងញៀននិងជាទីតាំងសេពគ្រឿងញៀនព្រមទាំងបង្ករអសន្តិសុខដែលធ្វើអោយប្រជាពលរដ្ឋមានការ​ភ័យខ្លាចគ្រប់ពេលវេលា។ ជាក់ស្ដែងនៅផ្លូវច្រកចូលផ្សារឆេកូ( ហៅ) ផ្សារគីឡូម៉ែត្រលេខ៦ជាប់អ្នកតាក្តាមភូមិ​ក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវមានទីតាំងល្បែងហ្គេមបាញ់ត្រី​ខុសច្បាប់មួយកន្លែងកំពុងបើកអាជីវកម្មបំរើភ្ញៀវគ្រប់ប្រភេទ២៤ម៉ោងលើ២៤ម៉ោងមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចឡើយ  ធ្វើឲ្យពលរដ្ឋដាក់ការសង្ស័យថាអាចត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរនិងសមត្ថកិច្ចទើបល្បែងហ្គេមបាញ់ត្រីខុសច្បាប់នេះអាចដំណើរ​ការ​បានយ៉ាងរលូនបែបនេះ។ យោងតាមការរៀបរាប់ពីប្រជាពលរដ្ឋរស់​នៅតំបន់នោះសុំមិនបញ្ចេញឈ្មោះលួច​ប្រាប់អោយដឹងថាល្បែងហ្គេមបាញ់ត្រីខុសច្បាប់នៅនៅផ្លូវច្រកចូលផ្សារឆេកូ( ហៅ) ផ្សារគីឡូម៉ែត្រលេខ៦ជាប់និងអ្នកតាក្តាមភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវបើកអាជីវកម្មរាប់ខែមក​ហើយដោយមានមនុស្សចេញចូលលេងនិងប្រមូលផ្តុំទៅដោយក្មេងទំនើងសង្ស័យជួញដូរគ្រឿងញៀននិងផ្តល់ទីតាំងសេពគ្រឿងញៀនទៀតផង​ ព្រមទាំងបង្ករអសន្តិសុខគ្រប់វេលា។ ពលរដ្ឋរៀបរាប់បន្តថាអាជីវកម្មហ្គេមបាញ់ត្រីនៅផ្លូវច្រកចូលផ្សារឆេកូ( ហៅ) ផ្សារគីឡូម៉ែត្រលេខ៦ជាប់អ្នកតាក្តាមភូមិ​ក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវនេះកាលពីមុនក៍មានដែរប៉ុន្តែក្រោយមកប្តូរទីតាំងស្ងាត់មួយរយះស្រាប់​តែរយះប៉ុន្មានខែនេះគេបើកដំណើរវិញដដែលពលរដ្ឋដាក់ការសង្ស័យថាអាចត្រូវ​រ៉ូវគ្នាជាមួយអាជ្ញាធរនិងសមត្ថកិច្ចទើបបើក​បាន​យ៉ាងរលួនបែបនេះ​ ។ ទោះបីយ៉ាងណាក្តីប្រជាពលរដ្ឋរស់នៅតំបន់នោះសូមស្នើរទៅដល់អាជ្ញាធរមានសមត្ថកិច្ចជាពិសេសអាជ្ញាធរខណ្ឌឬស្សីកែវផ្ទាល់តែម្តងមេត្តាមានវិធានការទប់ស្កាត់និងលុបបំបាត់ចោលអោយអស់ដើម្បីរក្សាបាននូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាទាំង៩ចំណុច​ ជួនប្រជាពលរដ្ឋ​ ។ ​

Read More
សន្តិសុខ​សង្គម

ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក អំពាវនាវឲ្យអាជ្ញាធរ និងសមត្ថកិច្ចជួយសង្រ្គោះ!​ ខណៈសត្វជ្រូកជាច្រើនពាន់ក្បាល កំពុងរងការជន់លិចដោយទឹកជំនន់

ព្រះវិហារ៖ បើយោងតាមសេចក្តីរាយការណ៍​ពី ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង នៅ​ភូមិ​ស្រែព្រាង ឃុំប្រមេរុ ស្រុកត្បែង​មាន​ជ័យ ខេត្តព្រះវិហារបានឲ្យដឹងនៅ​រសៀល​ ថ្ងៃ៩ខែកញ្ញា ឆ្នាំ២០១៩​ ថាទឹកជំនន់បានហក់ឡើងយ៉ាងខ្លាំង បណ្តាលឲ្យលិចកសិដ្ឋានចិញ្ចឹមជ្រូករបស់គាត់ ធ្វើឲ្យសត្វជ្រូករបស់គាត់បាត់បង់ជាច្រើនក្បាល និងជាច្រើនក្បាលទៀតកំពុងជួយសង្រ្គោះ។ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក លោក នន់ វណ្ណី បានថ្លែងថា មកដល់ពេលនេះសកម្មភាពសង្គ្រោះសត្វជ្រូក កំពុងតែដំណើរការយ៉ាងញាប់ដៃញាប់ជើង

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់!!បុរសម្នាក់ត្រូវគេចាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ​ សង្ស័យប្លន់​មិនបានសម្រេច

ភ្នំពេញ៖​ បុរសម្នាក់ត្រូវជនមិនស្គាល់មុខចាក់​និងកាំបិតចំភ្លៅរបួសធ្ងន់​ រួចបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពី​វេលា​ម៉ោង៩និង​៣០នាទីយប់ថ្ងៃទី៩ខែ​កញ្ញា​ឆ្នាំ២០១៩ នៅក្បែសំណង់ផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់​កាកាប២ ខណ្ឌពោធិសែនជ័យ​ ។ សពជនរងគ្រោះមានឈ្មោះ ជីន សុភា ភេទប្រុស​ អាយុ៣២ឆ្នាំ ជិះម៉ូតូម៉ាកហុងដា​ ឌ្រីម​ឆ្នាំ២០០៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ​1R-8743​ មានមុខរបរអ្នកដឹកឥវ៉ាន់តាមអនឡាញស្នាក់នៅផ្ទះជួលភូមិត្រពាំងល្វាសង្កាត់អូបែកក្អម

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់!!បុរសម្នាក់ត្រូវគេចាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ​ សង្ស័យប្លន់​មិនបានសម្រេច

ភ្នំពេញ៖​ បុរសម្នាក់ត្រូវជនមិនស្គាល់មុខចាក់​និងកាំបិតចំភ្លៅរបួសធ្ងន់​ រួចបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពី​វេលា​ម៉ោង៩និង​៣០នាទីយប់ថ្ងៃទី៩ខែ​កញ្ញា​ឆ្នាំ២០១៩ នៅក្បែសំណង់ផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់​កាកាប២ ខណ្ឌពោធិសែនជ័យ​ ។ សពជនរងគ្រោះមានឈ្មោះ ជីន សុភា ភេទប្រុស​ អាយុ៣២ឆ្នាំ ជិះម៉ូតូម៉ាកហុងដា​ ឌ្រីម​ឆ្នាំ២០០៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ​1R-8743​ មានមុខរបរអ្នកដឹកឥវ៉ាន់តាមអនឡាញស្នាក់នៅផ្ទះជួលភូមិត្រពាំងល្វាសង្កាត់អូបែកក្អម

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងតាមប្រព័ន្ធអ៊ីនធឺណែតចាប់ខ្លួនជនជាតិចិន១០៥នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការណ៍​បង្ក្រាបទីតាំងល្បែង​ តាមប្រព័ន្ធអ៊ីនធឺណែត​និងស្នាក់នៅខុសច្បាប់​ ដោយ​ ​ឃាត់ខ្លួនជនជាតិចិន​ ប្រុសស្រីជាង១០០នាក់​ ហេតុការណ៍នេះ បានធ្វើឡើងកាលពីវេលា​ម៉ោងជាង៨យប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៩ នៅ​ផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវទ្រុងមាន់ សង្កាត់​ អូរ​បែកក្អូម ខណ្ឌសែនសុខ ។ ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធា​នី​ភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ

Read More
សន្តិសុខ​សង្គម

លួចម៉ូតូនិងទូរសព្ទ័បានសម្រេចគេចខ្លួនជា​ច្រើនម៉ោងចុងក្រោយ…

កំពង់ឆ្នាំង​៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​វាយខ្នោះ​ បន្ទាប់ពីធ្វើសកម្មភាព​លួច​ ម៉ូតូនិងទូរសព្ទ័ដៃគេ​ បានសម្រេច​រួចគេចខ្លួន​ជាច្រើនម៉ោង ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើ​ឡើងកាលពីវេលាម៉ោង​២និង០០​រសៀល​ ថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០១៩​ ។ សមត្ថកិច្ច​បានឲ្យដឹងថា​ ជនសង្ស័យមានឈ្មោះ​ សឿង​ សំណាង​ ភេទប្រុស​ អាយុ​១៧​ឆ្នាំ​មានទីលំ​នៅ​ ភូមិអាលាំង​ ឃុំត្បែងខ្ពស់​ ស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង​​

Read More
សន្តិសុខ​សង្គម

ស្រ្តីម្នាក់សម្រាលកូនតាមផ្លូវចំថ្ងៃល្អគឺថ្ងៃទី៩​ខែ៩ឆ្នាំ២០១៩

សៀមរាប៖ ស្ត្រីម្នាក់គ្រប់ខែឈឺ​ពោះ​ឆ្លងទន្លេធ្វើដំណើរទៅ​មន្ទីរពេទ្យដើម្បីសម្រាលកូន​ ខណៈមកដល់ពាក់កណ្ដាលផ្លូវស្រាប់តែ​សម្រាលកូននៅតាមផ្លូវ​ បង្កការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ​និងសមត្ថកិច្ចមូលដ្ឋាន​ កាលពី​វេលាម៉ោង៦​និង៤០នាទីព្រឹកថ្ងៃទី៩ខែកញ្ញា​ឆ្នាំ២០១៩ នៅ​ តាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុច​ភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា​ បន្ទាប់ពី​ស្ត្រី​ខាងលើ​សម្រាលកូនរួច​ភ្លាមៗ​ត្រូវបានលោក សូរ ប្លាតុង អភិបាល នៃគណ:អភិបាលស្រុកប្រាសាទបាគង ធ្វើការទាក់ទងហៅរថយន្តសង្គ្រោះ ជួយបញ្ជូនស្ត្រី

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់​ !​ ប្ដីប្រពន្ធ២នាក់ត្រូវឃាតកញីឈ្មោលបាញ់ប្រហាស្លាប់គួរឲ្យសង្វេក

មណ្ឌលគិរី៖​  បុរសស្ត្រី​២ប្ដីប្រពន្ធ​ ត្រូវខ្មាន់កាំភ្លើងញីឈ្មោល​បាញ់ប្រហាជា​ច្រើនគ្រាប់ស្លាប់ទាំង២នាក់ប្ដីប្រពន្ធយ៉ាងអាណោចអធម៌​ ចោលកូនតូច​៣នាក់​ឲ្យនៅកំព្រាតែលតោល ហេតុការណ៍បាញ់ប្រហារគួរឲ្យរន្ធត់នេះបាន​ កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅណុចអូរគគី ស្ថិតក្នុងភូមិវាលវិល ឃុំត្រយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ សពជនរងគ្រោះ មានឈ្មោះ រ៉ា ហៅ ម៉ៅ អាយុ៣៧ឆ្នាំជាប្ដី

Read More
សន្តិសុខ​សង្គម

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញឆ្មក់បង្ក្រាបហាងចិនម៉ាស្សាបង្កបសេវាកម្មផ្លូវភេ​ទ​៤កន្លែង ឃាត់មនុស្ស២៩នាក់

ភ្នំពេញ​៖​ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាប​ ហាងចិន​ ៤កន្លែងដែល​បង្កប់សេវាផ្លូវភេទឃាត់ជនជាតិចិន​ និងវៀតណាមចំនួន២៩នាក់។ ប្រតិបត្តិ​ការណ៍នេះ ធ្វេីឡេីងកាលពី​វេលា​ម៉ោង​៨យប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩​ នៅ​ទីតាំងហាង៤កន្លែងជិតៗគ្នា​ ដែលទីតាំងទី១​- មានយីហោ​ កន្លែងសំរាកកាយ​ -​ ទី២យីហោ​ អេស៊ាងទីស្បាម៉ាស្សា​ -​ ទី៣​ យីហោ​

Read More
សន្តិសុខ​សង្គម

បើករថយន្តឡិចសុីស​LX-570​ស្លាកលេខខេមរភូមិន្ទឡើងលើសួនច្បារបុកបង្គោលផ្លាក​ប៉ាន់ណូរបួសធ្ងន់

ភ្នំពេញ៖​ បុរសម្នាក់បើករថយន្ត​ ឡិចសុីស​LX-570​ លឿនដូចហោះមិនប្រយត្ន័ដល់​ផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលបុកខឿនឡើងលើសួច្បារទៅបុកបង្គោលផ្លាកប៉ាន់ណូផ្សាយពាណិជ្ជកម្ម​ បណ្ដាលឱ្យរបួសធ្ងន់ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី​វេលាម៉ោង២និង២០នាទីរំលងអាធ្រាត្រចូលថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៩ នៅចំណុចក្រោម​ស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្ត​ ឡិចសុីស​ ​LX-570​ ពណ៌ស​ ស៊េរីទំនើបមួយគ្រឿង ពាក់​ស្លាកលេខ​ ខេមរៈភូមិន្ទ 01-2-9297

Read More