Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់!!បុរសម្នាក់ត្រូវគេចាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ​ សង្ស័យប្លន់​មិនបានសម្រេច

ភ្នំពេញ៖​ បុរសម្នាក់ត្រូវជនមិនស្គាល់មុខចាក់​និងកាំបិតចំភ្លៅរបួសធ្ងន់​ រួចបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពី​វេលា​ម៉ោង៩និង​៣០នាទីយប់ថ្ងៃទី៩ខែ​កញ្ញា​ឆ្នាំ២០១៩ នៅក្បែសំណង់ផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់​កាកាប២ ខណ្ឌពោធិសែនជ័យ​ ។

សពជនរងគ្រោះមានឈ្មោះ ជីន សុភា ភេទប្រុស​ អាយុ៣២ឆ្នាំ ជិះម៉ូតូម៉ាកហុងដា​ ឌ្រីម​ឆ្នាំ២០០៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ​1R-8743​ មានមុខរបរអ្នកដឹកឥវ៉ាន់តាមអនឡាញស្នាក់នៅផ្ទះជួលភូមិត្រពាំងល្វាសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ស្រុកកំណើតនៅ​ ភូមិខ្សាច់​ឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរស​រងគ្រោះរត់ចេញពីកន្លែងសំណង់ផ្ទះល្វែង ទុកចោល​ មានចម្ងាយ​ ជាង១០០ម៉ែត្រ ពី​កន្លែង​ រួចបានស្រែកហៅឲ្យគេជួយ​ ថាមានគេប្លន់គាត់ ហើយបានរត់មកទាំងខ្លួនត្រូវគេ​ចាក់ចំជើងទាំងសងខាង រត់មកដួលក្នុងថ្លុកទឹករបួសធ្ងន់ធ្ងរ​ បន្ទាប់មកត្រូវបានរថយន្ត​សាមុយដឹកយកទៅសង្គ្រោះ​តែអកុសល​ជន​រងគ្រោះបានដាក់ខ្យល់ស្លាប់ពេលបញ្ជូន​ទៅ​ដល់ពេទ្យ​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះទៅកន្លែងកើតហេតុពិនិត្យ​និងធ្វើកោសល្យវិច្ឆ័យបានបញ្ជាក់ថា​ សពជនរង​គ្រោះពិតជាស្លាប់ដោយសារចាក់និងកាំបិត​ពិតប្រាកដមែន​ រួចសមត្ថកិច្ចបានដឹកសពទៅ​តម្កល់ទុកនៅវត្តពោធិចិនតុង​ រងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ​ ។ ចំណែក​ជនដៃដល់សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ​តាមចាប់យកមកផ្ដន្ទាទោសតាមច្បាប់​ ៕