Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងតាមប្រព័ន្ធអ៊ីនធឺណែតចាប់ខ្លួនជនជាតិចិន១០៥នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការណ៍​បង្ក្រាបទីតាំងល្បែង​ តាមប្រព័ន្ធអ៊ីនធឺណែត​និងស្នាក់នៅខុសច្បាប់​ ដោយ​ ​ឃាត់ខ្លួនជនជាតិចិន​ ប្រុសស្រីជាង១០០នាក់​
ហេតុការណ៍នេះ បានធ្វើឡើងកាលពីវេលា​ម៉ោងជាង៨យប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៩ នៅ​ផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវទ្រុងមាន់ សង្កាត់​ អូរ​បែកក្អូម ខណ្ឌសែនសុខ ។
ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធា​នី​ភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ព្រមទាំងនគរបាលមូលដ្ឋានខណ្ឌសែនសុខ ផងដែរ​ ។

សមត្ថកិច្ច​ បានឲ្យដឹងថា​ ជនជាតិចិន​ ប្រុសស្រីចំនួន១០៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច​ឃាត់ខ្លួនក្នុងនោះមានស្រីចំនួន១០នាក់ ព្រម​ទាំងដកហូតកុំព្យូទ័រលើតុ​ ៨០គ្រឿង។ សូមបញ្ជាក់ថា ទីតាំងអគារដែលសមត្ថកិច្ចបានចុះបង្ក្រាបនេះគឺដាក់ស្លាកយីហោជាសកលវិទ្យាល័យ ដើម្បីបន្លំភ្នែក​ អាជ្ញាធរមានសមត្ថកិច្ច ។

ក្រោយឃាត់ខ្លួនជនជាតិចិន​ ជាង១០០នាក់​ទីតាំងកើតហេតុត្រូវបានបិតទ្វារ​ បណ្តោះអាសន្ន​ ចំណែក​ជន​សង្ស័យជាជនជាតិត្រូវសមត្ថកិច្ចបញ្ចូនខ្លួនទៅ​កាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី​ ចាត់ការបន្តតាមច្បាប់ ៕