Tuesday, November 5, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សី​កែវ​ខ្លាច​អំណាចម្ចាស់បនល្បែងហ្គេមបាញ់ត្រី​ ទើប​មិនហ៊ានបង្ក្រាប

ភ្នំពេញ៖បើទោះបីដឹងថាហ្គេមបាញ់ត្រីគឺជាល្បែងស៊ីសងខុសច្បាប់ដែលត្រូវបានសាលារាជធានីភ្នំពេញមិនអនុញ្ញាតិអោយបើកអាជីវកម្មដាច់ខាតយ៉ាងណាក៏ដោយ។

  តែផ្ទុយទៅវិញបច្ចប្បន្ននៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវល្បែងហ្គេមបាញ់ត្រីខុសច្បាប់នេះកំពុងបើកលេងយ៉ាងរលូនដោយមិនមានការហាមឃាត់ពីសំណាក់អាជ្ញាធរខណ្ឌឬស្សីកែវនោះឡើយ

មតិមហាជនលើកឡើងថាទីតាំងហ្គេមបាញ់ត្រីនេះហើយគឺតែងតែប្រមូលផ្តុំទៅដោយក្មេងទំនើងជួញដូរគ្រឿងញៀននិងជាទីតាំងសេពគ្រឿងញៀនព្រមទាំងបង្ករអសន្តិសុខដែលធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាចគ្រប់ពេលវេលា

ជាក់ស្ដែងនៅផ្លូវច្រកចូលផ្សារឆេកូ( ហៅ) ផ្សារគីឡូម៉ែត្រលេខ៦ជាប់អ្នកតាក្តាមភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវមានទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងកំពុងបើកអាជីវកម្មបំរើភ្ញៀវគ្រប់ប្រភេទ២៤ម៉ោងលើ២៤ម៉ោងមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចឡើយ  ធ្វើឲ្យពលរដ្ឋដាក់ការសង្ស័យថាអាចត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរនិងសមត្ថកិច្ចទើបល្បែងហ្គេមបាញ់ត្រីខុសច្បាប់នេះអាចដំណើរការបានយ៉ាងរលូនបែបនេះ

យោងតាមការរៀបរាប់ពីប្រជាពលរដ្ឋរស់នៅតំបន់នោះសុំមិនបញ្ចេញឈ្មោះលួចប្រាប់អោយដឹងថាល្បែងហ្គេមបាញ់ត្រីខុសច្បាប់នៅនៅផ្លូវច្រកចូលផ្សារឆេកូ( ហៅ) ផ្សារគីឡូម៉ែត្រលេខ៦ជាប់និងអ្នកតាក្តាមភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវបើកអាជីវកម្មរាប់ខែមកហើយដោយមានមនុស្សចេញចូលលេងនិងប្រមូលផ្តុំទៅដោយក្មេងទំនើងសង្ស័យជួញដូរគ្រឿងញៀននិងផ្តល់ទីតាំងសេពគ្រឿងញៀនទៀតផងព្រមទាំងបង្ករអសន្តិសុខគ្រប់វេលា

ពលរដ្ឋរៀបរាប់បន្តថាអាជីវកម្មហ្គេមបាញ់ត្រីនៅផ្លូវច្រកចូលផ្សារឆេកូ( ហៅ) ផ្សារគីឡូម៉ែត្រលេខ៦ជាប់អ្នកតាក្តាមភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវនេះកាលពីមុនក៍មានដែរប៉ុន្តែក្រោយមកប្តូរទីតាំងស្ងាត់មួយរយះស្រាប់តែរយះប៉ុន្មានខែនេះគេបើកដំណើរវិញដដែលពលរដ្ឋដាក់ការសង្ស័យថាអាចត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរនិងសមត្ថកិច្ចទើបបើកបានយ៉ាងរលួនបែបនេះ

ទោះបីយ៉ាងណាក្តីប្រជាពលរដ្ឋរស់នៅតំបន់នោះសូមស្នើរទៅដល់អាជ្ញាធរមានសមត្ថកិច្ចជាពិសេសអាជ្ញាធរខណ្ឌឬស្សីកែវផ្ទាល់តែម្តងមេត្តាមានវិធានការទប់ស្កាត់និងលុបបំបាត់ចោលអោយអស់ដើម្បីរក្សាបាននូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាទាំងចំណុចជួនប្រជាពលរដ្ឋ

សូមរំលឹកអោយដឹងថាកន្លងទៅសម្ដេចក្រឡាហោមខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាតត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយដើម្បីធានាឲ្យបាននូវសន្តិសុខភូមិឃុំមានសុវត្តិភាពចំណុចជូនប្រជាពលរដ្ឋហើយបើមានសមត្ថកិច្ចណាជាប់ពាក់ពន្ធ័និងកាងល្បែសុីសងត្រូវមានវិធានការតាមផ្លូវច្បាប់

ដោយឡែកកាលពីថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៩ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញលោកឃួងស្រេងបានដាក់ចេញវិធានការក្តៅបង្ក្រាបបទល្មើសនិងល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញដើម្បីឲ្យប្រជាពលរដ្ឋរស់នៅទទួលដោយភាពកក់ក្ដៅ

ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចនៃមូលដ្ឋានខណ្ឌឫស្សីកែវហាក់ដូចជាមិនសូវអើពើនិងមិនចាប់អារម្មណ៍ចំពោះបទបញ្ជារបស់ថ្នាក់លើឡើយ