Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញឆ្មក់បង្ក្រាបហាងចិនម៉ាស្សាបង្កបសេវាកម្មផ្លូវភេ​ទ​៤កន្លែង ឃាត់មនុស្ស២៩នាក់

ភ្នំពេញ​៖​ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាប​ ហាងចិន​ ៤កន្លែងដែល​បង្កប់សេវាផ្លូវភេទឃាត់ជនជាតិចិន​ និងវៀតណាមចំនួន២៩នាក់។
ប្រតិបត្តិ​ការណ៍នេះ ធ្វេីឡេីងកាលពី​វេលា​ម៉ោង​៨យប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩​ នៅ​ទីតាំងហាង៤កន្លែងជិតៗគ្នា​ ដែលទីតាំងទី១​- មានយីហោ​ កន្លែងសំរាកកាយ​ -​ ទី២យីហោ​ អេស៊ាងទីស្បាម៉ាស្សា​ -​ ទី៣​ យីហោ​ សំរាក​លំហែរម៉ាស្សា​ -​ ទី៤យីហោ​ ម៉ាស្សាផ្ទះក្រហម​ -​ ទីតាំងទាំង៤​ នៅតាមផ្លូវលេខ១១៣k ភូមិព្រៃទា​១ សង្កាត់ចោមចៅទី៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ​បានឲ្យដឹងថា​ ទីតាំងខាងលេីជារបស់ជនជាតិ​ចិនជួល​ បេីកហាង​ ដោយមានបុគ្គលិកនារីៗជាជនជាតិចិននិងវៀតណាមជាច្រេីន ដោយ​សង្ស័យទីតាំងខាងលើបង្កបសេវាផ្លូវភេទ។
បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានធ្វេីការស្រាវជ្រាវ​ និងសេីបអង្កេតរហូត​ឈានដល់ការបង្ក្រាបជាក់ស្តែងតែម្តង។
ប្រភពបន្តថា​ ក្នុងប្រតិបត្តិការ​នេះកម្លាំងអាវុធហត្ថធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រី២៩​នាក់ ក្នុងនោះនារីចំនួន១៧នាក់ ជនជាតិចិន១៤នាក់ វៀតណាម៣នាក់និងបុរសជនជាតិចិន១២​នាក់។

ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលេីរួចត្រូវបាន កម្លាំងជំនាញនាំខ្លួនទៅទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញដេីម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ដោយឡែកទីតាំងទាំង៤​ត្រូវបានបិតទ្វាបណ្តោះអាសន្ន៕