Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

លួចម៉ូតូនិងទូរសព្ទ័បានសម្រេចគេចខ្លួនជា​ច្រើនម៉ោងចុងក្រោយ…

កំពង់ឆ្នាំង​៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​វាយខ្នោះ​ បន្ទាប់ពីធ្វើសកម្មភាព​លួច​ ម៉ូតូនិងទូរសព្ទ័ដៃគេ​ បានសម្រេច​រួចគេចខ្លួន​ជាច្រើនម៉ោង
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើ​ឡើងកាលពីវេលាម៉ោង​២និង០០​រសៀល​ ថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០១៩​ ។

សមត្ថកិច្ច​បានឲ្យដឹងថា​ ជនសង្ស័យមានឈ្មោះ​ សឿង​ សំណាង​ ភេទប្រុស​ អាយុ​១៧​ឆ្នាំ​មានទីលំ​នៅ​ ភូមិអាលាំង​ ឃុំត្បែងខ្ពស់​ ស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង​​ ។

សមត្ថកិច្ចបន្តថា​ កាលពីវេលាម៉ោង​១២និង​១០​​នាទី​រំលងអាធ្រាតឈានចូល​ថ្ងៃទី​៩​ខែ​កញ្ញា​ឆ្នាំ២០១៩​ជនសង្ស័យបានធ្វើសកម្មភាព​ លួចម៉ូតូ​ម៉ាកHonda CBR​ពណ៌ក្រហម​ គ្មាន​ ស្លាកលេខ​១គ្រឿង​និងទូរស័ព្ទដៃម៉ាក​ IPhone 5 ពណ៌ស​មួយ​គ្រឿងពីឈ្មោះ​ សុខ​ ពិសិដ្ឋ​ នៅ​ចំណុចផ្ទះរបស់ជនរងគ្រោះ​ នៅ​ភូមិអូរ​ ឃុំពន្លៃ​ ស្រុកបរិបូណ៌​ខេត្តកំពង់ឆ្នាំង​។ បន្ទាប់មកជនសង្ស័យគេចខ្លួនបាត់​ ត្រូវបាន​កម្លាំងសមត្ថកិច្ច​ ធ្វើការស្រាវជ្រាវចាប់ខ្លួន​បានតែម្ដង​ ។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការ​ សាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅ​ស្នងការដ្ឋានខេត្តកំពង់ឆ្នាំង​ ចាត់ការតាមនីតិវិ​ធី​ច្បាប់​ ៕

ចែករំលែកអត្ថបទ