រថយន្តបាញ់បេតុងបើកប៉ះបុករថយន្តដឹកប្រេងក្រុមហ៊ុនpttធ្លាយប្រេងហូពេញផ្លូវរបួសធ្ងន់ស្រាល៣នាក់
ភ្នំពេញ៖ រថយន្តបាញ់បេតុង បើកបុករថយន្តមួយគ្រឿងទៀតពីក្រោយបណ្ដាលឲ្យរេចង្កូតទៅប៉ះនឹងរថយន្តដឹកប្រេងក្រុមហ៊ុន ptt បណ្ដាលឲ្យធ្លាយប្រេងខ្មៅហូរចេញពីសុីទែនពេញផ្លូវរបួសធ្ងន់ស្រាល៣ នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាម។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង ២០នាទីទៀបភ្លឺចូលថ្ងៃទី ១០ខែតុលាឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តបាញ់បេតុងមួយគ្រឿងពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 5A-1037បើបរដោយបុរសម្នាក់រួមដំណើរនិងបុរសពីរនាក់ទៀតធ្វើដំណើរទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុខាងលើ លឺសូសំឡេងដូនរន្ទះសង្ស័យបុកគូទរថយន្តមួយគ្រឿងទៀតពីក្រោយរួចរេចង្កូតមកខាងស្ដាំដៃទៅប៉ះនឹងរថយន្តដឹកប្រេងខ្មៅរបស់ក្រុមហ៊ុនpptមួយគ្រឿងពណ៌ពាក់ស្លាកលេខភ្នំពេញ3B-5602បើកបរដោយបុរសម្នាក់
Read More