Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យតូចចិត្តនិងមេបញ្ឈប់ពីការងារគិតខ្លីចងកសម្លាប់ខ្លួន​នៅក្នុងម៉ូតូកង់បីឥណ្ឌា

ភ្នំពេញ៖​ បុរសអតីតសន្តិសុខមន្ទីរពេទ្យកាល់ម៉ែត្រម្នាក់ចង.ក​ស្លាប់ខ្លួននៅក្នុងម៉ូតូកង់បីឥណ្ឌា(PassApp )ត្រូវបានប្រជា​ពលរដ្ឋប្រទះឃើញ​ បង្កការណ៍ភ្ញាក់ផ្អើលកាលពី​វេលាម៉ោង​០៧​ព្រឹកថ្ងៃទី០១ខែមិនាឆ្នាំ២០១៩​ នៅចំណុចជាប់របងមន្ទីរពេទ្យ​កាល់ម៉ែត្រ​ តាមបណ្ដោយផ្លូវលេខ៨០​ ភូមិ៧​ សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​ ។

សពបុរសរងគ្រោះមានឈ្មោះ​ ឃីម​ សុខា​ អាយុ៣៥ឆ្នាំ​មាន​ប្រពន្ធនិងកូនប្រុសស្រីចំនួន៥នាក់​ ស្នាក់​នៅផ្ទះជួលសង្កាត់​ស្រះចក​ខណ្ឌដូនពេញ​ មានស្រុកកំណើត​ ឃុំមាត់គរ​ ស្រុកព្រះស្ដេច​ ខេត្តព្រៃវែង​ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា​ ជនរងគ្រោះគឺជាអតីតសន្តិសុខពេទ្យកាល់ម៉ែត្រដែលគេ​ទើបតែ​បញ្ឈប់​ពី​ការងារបាន៣ទៅ៤ថ្ងៃហើយបុរសរងគ្រោះក៏ជាអ្នក​រត់ម៉ូតូកង់បីឥណ្ឌា​(PassApp)តែមិនដឹងថាមាន​រឿង​ អីនោះទេទើបបាន​បុរសរងគ្រោះសម្រេចចិត្តចង.ក​សម្លាប់​ខ្លួនដូច្នេះ​។
បើតាមប្រភពពីបុរសម្នាក់ដែលជាមិត្តភក្រ័បានអោយថា​ ជនរង​គ្រោះធ្លាប់និយាយថាជំពាក់លុយគេតែមិនច្រើនដល់ថ្នាក់​ថាគ្មាលទ្ធភាពសងគេនោះទេ​ ។
ប្រភពដដែលបានបន្តថា​ សង្ស័យតែជនរងគ្រោះតូចចិត្តនិង​មេរបស់ខ្លួនបានបញ្ឈប់ការងារទើបសម្រេចចិត្តចង.ក​ទើប​សម្រេចចិត្តគិតខ្លីធ្វើអត្ថឃាតសម្លាប់ខ្លួនតែម្ដង​ ។

ក្រោយមានការភ្ញាក់ផ្អើលសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចទាក់ទងទៅជំនាញកោសល្យវិច្ឆ័យមក​ពិនិត្យនិងធ្វើកោសល្យ​វិច្ឆ័យ​ បន្ទាប់មកបានបញ្ជាក់ថា​ បុរស​រងគ្រោះពិតជា​ស្លាប់ដោយសារ​ចង.កសម្លាប់ខ្លួនឯងពិត​ប្រា​កដមែន​ និងបានធ្វើកំណត់ហេតុ​ប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ។ តែទោះជាយ៉ាងណាប្រភពខ្លះនៅតែមានការសង្ស័យថា​ ករណីនេះនៅមានអាកំបាំង​ ៕

ចែករំលែកអត្ថបទ