Monday, May 13, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូចេញពីកន្លែងផឹកស៊ី​ ​ទៅបុករបាំងថ្ម​បោកក្បាល​ស្លាប់ម្នាក់​និងម្នាក់ទៀតរបួស​ស្រាល

ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងឌុប​គ្នាបើកក្នុងល្បឿនលឿនមិនប្រុងប្រយត្ន័​ក៏​ជ្រុលទៅ​បុករបាំងថ្ម​ ចែកទ្រូវផ្លូវបោកក្បាលនិងថ្ម​ ​ស្លាប់ភ្លាមៗគួរឲ្យសង្វេក​ ឯម្នាក់ទៀត​រងរបួស​ស្រាល​
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី៨​ ខែ​តុលា​​ឆ្នាំ២០១៩​ នៅជិតរង្វង់មូលចោមចៅតាម​បណ្ដោយផ្លូវសហពន្ធ័រុស្សី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ ។

សពជនរងគ្រោះមានឈ្មោះ ម៉ន ហេងទី ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបជាងដែក ស្នាក់ នៅម្ដុំជំពូវ័ន្ត ខណ្ឌពោធិ៏សែនជ័យ មានស្រុកកំណើតភូមិទួលស្រឹង ឃុំព្នៅទី១ ស្រុកស៊ីធរ កណ្ដាល ខេត្តព្រៃវែង។

បើតាមសម្តី​ យុវជនរងគ្រោះដែលរងរបួសស្រាលបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់និងជនរងគ្រោះដែល(ស្លាប់)បានជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1P-5912​ចេញមកពីកម្មវិធីផឹកសុីមួយកន្លែង ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងទឹសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់កន្លែងកើតហេតុក៏ជ្រុលចង្កូតទៅបុករបាំងថ្ម​ ចែកទ្រូងផ្លូវ ពេញ ទំហឹង បណ្តាលឲ្យ​ អ្នកបើកម៉ូតូ​ បោកក្បាលនិងថ្ម​ស្លាប់ ភ្លាមៗតែ​ម្ដង​ ឯរូបគាត់ជិះពីខាង​ក្រោយរងរបួសស្រាល​ ។​ ចំណែកម៉ូតូរងការខូចខាត បែកកាទែរម៉ាសុីន​ ហូប្រេងពេញផ្លូវ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបាន វាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិកាដ្ឋានខណ្ឌពោធិ៏សែនជ័យរងចាំសាច់ញាតិមក​ទទួលយក ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុ​ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕