Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីយោធា​ ប្រចាំការនៅ​ វិមានឈ្នះឈ្នះ​ ម្នាក់​ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់គួរឲ្យសង្វេក

ភ្នំពេញ​៖​ មន្ត្រីយោធាម្នាក់ធ្វើការនៅក្រសួងការពារជាតិ​ ខណៈជិះម៉ូតូទៅប្រចាំការនៅឯ​វិមានឈ្នះឈ្នះ អកុសល​ ត្រូវរថយន្តដឹកទឹក​កក​ មួយគ្រឿងបើកបុកពីក្រោយពេញទំហឹងស្លាប់នៅនិងកន្លែង​ យ៉ាងអាណោយអធម៌​ ភ្លាមៗអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​យកទៅធ្វើការសាកសួរ
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៧នឹង​១០នាទីព្រឹក​ថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០១៩​ នៅចំណុចមុខវត្តអង្គក្រពេី​ តាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ​ ភូមិត្រពាំងវែង​ សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​។

សពជនរងគ្រោះដែលស្លាប់មានឈ្មោះ​ ណៃ​ នី​ ភេទប្រុស​ អាយុ​៤២ឆ្នាំ​ជាមន្ត្រីយោធា​ បំរើ​ការងានៅ​ ក្រសួងការពារជាតិ​ មានឋានស័ក្ក​ វរៈសេនីយ៍ទោ​ ស័ក្ក​៤កន្លះ​ ស្នាក់នៅភូមិកៅ​សង្កាត់កំបូរល ខណ្ឌកំបូរល​ ។
-ចំណែកអ្នកបររថយន្តបង្កដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ប៊ន​ វិន​ ភេទប្រុស​ អាយុ​ ២៤ឆ្នាំ​ មុខរបរ​ អ្នកបេីកបរ​ ស្នាក់នៅភូមិចំបក ឃុំល្វែងឬស្សី ស្រុកជីក្រែកខេត្តសៀមរាប។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែង​កើតហតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេបានឃេីញបុរសរងគ្រោះ​ជិះម៉ូតូ​ មួយគ្រឿង​ម៉ាក​ ហុងដា​ឌ្រីម​សង់​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ​២០១៧​ ពាក់ស្លាកលេខ​ភ្នំពេញ​1GD-970 3​ ដោយធ្វេីដំណេីរតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ទិសដៅពីត្បូងទៅជេីង​ ខណៈ​មក​ដល់ចំណុច​ កើតហេតុ​មុខវត្តអង្គក្រពេី​ ក៏មាន​រថយន្ត​ មួយគ្រឿង​ ម៉ាក​ ហ៊ឺយ៉ាន់ដា​ ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​2AA-3164​ បើកមក​ពីក្រោយយ៉ាងលឿន​ ស្របទិសដៅគ្នា​ មិនប្រយត្ន័​ ក៏ជ្រុលទៅបុកពីក្រោយម៉ូតូជនរងគ្រោះ​ដួលអូសជាច្រើនម៉ែត្រ​ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតគួរឲ្យសង្វែក​ ។​ បន្ទាប់ពីបង្ក​ហេតុ​ អ្នកបើកបរព្យាយាមបើករថយន្តគេច​ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញតាមចាប់​ឃាត់​ប្រគល់ឲ្យសមត្ថកិច្ចយកទៅសួរនាំ។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចជំនាញ​ចុះមកវាស់វែង​យករថយន្តបង្កនិងម៉ូតូព្រមទាំង​អ្នកបើកបររថយន្តទៅការិយាល័យចរាចរណ៍ផ្លូវគោក​ រាជធានីភ្នំពេញ​ ដើម្បីចាត់ការតាម​និតិវិធីច្បាប់៕

ចែករំលែកអត្ថបទ