Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តដឹកថ្មបុករុញរថយន្ត២គ្រឿងទៀត​បណ្ដាលឲ្យរងការខូចខាតនិងរបួសធ្ងន់មនុស្ស២នាក់

ព្រះសីហនុ៖​រថយន្តដឹងថ្មបេីកលឿនមិនប្រយត្ន័ជ្រុលទៅបុករះរថយន្ត២គ្រឿងទៀត​បណ្តាលអោយជាប់តៃកុង​ របួសធ្ងន់ត្រូវបាន​ប្រជាពលរដ្ឋជួយសង្គ្រោះ
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី​វេលាម៉ោង៩ព្រឹកថ្ងៃទី០៨ខែតុលាឆ្នាំ២០១៩ ស្ថិតនៅភូមិ១ សង្កាត់១ ខេត្តព្រះសីនុ។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកេីត​ហេតុគេ​ឃេីញរថយន្តបែនដឹកថ្ម ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ​ភ្នំពេញ​3D-0778 បើកបរទិសដៅចូលក្រុង​ព្រះសីហនុ ខណៈដល់ចំណុចខាងលើបានបុក​រុញពីខាងក្រោយរថយន្ត០២គ្រឿងទិសដៅស្របគ្នា បណ្ដាលឲ្យគាប់ជាប់តៃកុង​ រងរបួសធ្ងន់​ ។
-សមត្ថកិច្ចបន្តថា​៖​១-រថយន្តម៉ាក TACOMA ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ2A-​4838 អ្នកបើកបរឈ្មោះ ឈុន ចេង ភេទ ប្រុស អាយុ៥៥ឆ្នាំមានទីលំនៅភូមិ៥ សង្កាត់​លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានអ្នករួមដំណើរ0២នាក់។
២-រថយន្តម៉ាកIZUZU ពណ៌ខៀវ ពាក់ស្លាក​លេខព្រះសីហនុ2A-8409 ដឹកទឹកសុទ្ធ​ អ្នក​បើកបរឈ្មោះ សឿ ភេទ ប្រុស អាយុ៣៩​ឆ្នាំ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
-សមត្ថកិច្ចបន្តទៀតថា​ ករណីគ្រោះថ្នាក់​ចរាចរណ៍នេះបណ្តាលឲ្យរងរបួសមនុស្សចំនួន២នាក់អ្នករួមដំណើរលើរថយន្ត​TACOMA
១-ឈ្មោះ ណៃ ចិន្ដា ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ស្រុកទឹកឈូ ខេត្តកំពត រងរបួស ធ្ងន់ ។
២-ឈ្មោះ លិ ប៊ុនថេង ភេទ ប្រុស​ អាយុ ១៩​ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ស្រុកទឹកឈូ ខេត្តកំពត រងរបួស ធ្ងន់ ។

បច្ចុប្បន្ន​ អ្នករងរបួសត្រូវបានបញ្ជូន​ទៅ​សង្គ្រោះនិងព្យាបាលនៅគ្លីនិកមិត្តភាពឃ្លាំងលើ ចំណែកអ្នកបើកបររថយន្តដឹកថ្ម រត់គេចខ្លួនបាត់បន្ទាប់ពីកើតហេតុ ។ ដោយឡែក​រថយន្ត០៣គ្រឿង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕

ចែករំលែកអត្ថបទ