ឆក់ទូរសព្ទ័ដៃបានសម្រេចតែរត់មិនរួចត្រូវសមត្ថកិច្ចដេញចាប់បានវាយខ្នោះ
ភ្នំពេញ៖ ក្រុមចោរវ័យក្មេង២នាក់ធ្វេីសកម្មភាព ឆក់ទូរសព្ទ័ដៃពីបុរសម្នាក់ បានសម្រេចរួចព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវបានកម្លាំងអន្តរាគមន៍ពិសេសខណ្ឌពោធិ៍សែនជ័យ ដេញចាប់បានភ្លាមៗវាយខ្នោះយកមកសួរនាំហេតុការណ៍ភ្ញាក់ផ្អើលនេះបានកេីតឡេីងកាលពីវេលាម៉ោង០៨និង២០នាទីយប់ថ្ងៃទី២៣ខែតុលាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១-មានឈ្មោះ ព្រែង សំភី ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ អ្នកជិះពីក្រោយឆក់។ ទី២-
Read More