Friday, May 17, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនស្ត្រីម្នាក់ បន្លំយកគ្រឿងញៀនចូល​ពន្ធនាគារ ខេត្តប៉ៃលិន

ប៉ៃលិន៖ កម្លាំងនគរបាលការិយាល័យ​ប្រឆាំងគ្រឿងញៀនបាន​បង្ហាញមុខស្ត្រីជនសង្ស័យម្នាក់ បន្ទាប់ពីស្ត្រីរូបនោះបានយកគ្រឿងបរិភោគ​ទៅឱ្យជនជាប់ឃុំ ហើយលូចបង្កប់គ្រឿងញៀននៅក្នុងអាវទ្រនាប់ ។
ការបង្ហាញមុខនេះធ្វើឡើងនៅវេលា​ម៉ោង​១១និង១០នាទីព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០១៩​ ។
បើតាមបញ្ជាក់ពីលោក យ៉ុង សារិទ្ធិ នាយរងការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹង​ថា បន្ទាប់ពីទទួលបានព័ត៌មាន​ករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង០២ និង៣០នាទីរសៀលថ្ងៃទី២២ខែតុលាឆ្នាំ២០១៩ នៅក្នុងពន្ធនាគារខេត្តប៉ៃលិន ស្ថិតក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ លោក​បានរាយការ​ណ៍ជូនលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីដឹកនាំកម្លាំង នគរបាលសហការជាមួយកម្លាំងអនុរក្សពន្ធនាគារ​ ខេត្តប៉ៃលិន ចុះទៅនាំខ្លួនស្រ្តីជនសង្ស័យម្នាក់ ឈ្មោះ គួង សុគាត់ ហៅ​ស្រីពេជ្រ អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ​រស់នៅ​ ភូមិអូរអំបិល ឃុំអូរអំបិល ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកបន្តទៀតថា មុនឃាត់ខ្លួនជនសង្ស័យគឺមន្រ្តីអនុរក្សពន្ធនាគារ ឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកកICE) ១កញ្ចប់ នៅក្នុង​ខ្លួនស្រ្តីជនសង្ស័យ​ ដែល​បម្រុងយកទៅឱ្យ អ្នកទោសដែលជាប់ក្នុងពន្ធនាគារខេត្តប៉ៃលិន ដើម្បីចែកចាយជួញដូរ និងប្រើប្រាស់ បន្តក្នុងពន្ធនាគារ។ ក្រោយឃាត់ខ្លួនជនសង្ស័យកម្លាំងសមត្ថកិច្ចបាននាំយកទៅសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្ត ៕