Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង​ស្លាប់បុរសម្នាក់និង៥នាក់ផ្សេងទៀតរបួសធ្ងន់ស្រាល

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិង​កន្លែងយ៉ាងអាណោចអធម៌​ ចំណែក៥នាក់​ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២​គ្រឿង​បុក​គ្នាពេញ​ ទំហឹង​ កាលពី​វេលា​ម៉ោង​១១យប់​ថ្ងៃទី២៣​ខែតុលាឆ្នាំ២០១៩​ នៅ​ចំនុចក្បែរស្ពាកកំពង់ទួល តាមបណ្ដោយផ្លូវជាតិ​លេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ សុ វិនដា ភេទ​ប្រុស​ អាយុ​៣២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត​ ភូមិតាកុច​ ឃុំដើមឬស​ ស្រុកកណ្ដាល​ស្ទឹង ខេត្តកណ្ដាល។ ចំណែក​៥នាក់​ទៀតដែលរងរបួសធ្ងន់និងស្រាល មិនបានស្គាល់អត្តសញ្ញាណនោះទេ​ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​បុរស​រងគ្រោះដែលស្លាប់​ បានជិះម៉ូតូមួយគ្រឿងម៉ាក សងកូរ៉េ ពណ៌ក្រហម គ្មានស្លាក​លេខ ឌុបប្រពន្ធនិងកូនតូចម្នាក់អាយុ​ប្រហែល៥ឆ្នាំ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិស​ដៅពីត្បូងទៅជើង​ ក្នុងល្បឿនល្មមខណៈ​ មកដល់ចំណុចកើតហេតុ ស្រាប់តែ​មាន​ ម៉ូតូមួយគ្រឿងទៀតម៉ាក​ ហុងដា​ឌ្រីម​ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់​ ស្លាកលេខ កំពង់ស្ពឺ1J-9864ជិះឌុបគ្នា៣នាក់​ តាមបណ្ដោយផ្លូវជាតិលេខ៣​ ប​ញ្ច្រាស់គ្នាក្នុងល្បឿនយ៉ាងលឿន​ មិនប្រយត្ន័ក៏បានជ្រុលទៅបុកជាមួយម៉ូតូសង់កូរ៉េ​ ចំពីមុខពេញ​ទំហឹង​ បណ្ដាលឲ្យបុរសម្នាក់​ ភាគីខាងម៉ូតូសង់កូរ៉េ ស្លាប់ភ្លាមៗនៅនិងកន្លែង ឯប្រពន្ធនិងកូនតូចរងរបួសធ្ងន់ស្រាល ចំណែកខាងម៉ូតូ​ ឌ្រីមសង់មានគ្នា៣នាក់​ ក៏រងរបួសធ្ងន់​ស្រាលផងដែរ ហើយភ្លាមៗត្រូវបានរថយន្ត​សាមុយដឹកយកទៅសង្គ្រោះនិងព្យាបាល​នៅមន្ទីរពេទ្យ​ ។ ក្រោយកើតហេតុ សមត្ថកិច្ច​ ជំនាញបានចុះ​មកធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះ​អោយទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី​ ។ ចំណែកម៉ូតូទាំង២គ្រឿងសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅ​អធិការខណ្ឌ​ដង្កោ​ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត​តាមនិតិវិធីច្បាប់​ ៕

ចែករំលែកអត្ថបទ